adverise with khmeread 13672196 1010940815687500 188746362 n

បើករថយន្ត​ដាច់​ចង្កូត​រ៉េ​ទៅបុក​ម៉ូតូ ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​នៅនឹងកន្លែង​

    ​តាកែវ​ ៖ មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​បង្កឡើង​ដោយ​រថយន្ត​ដាច់​ចង្កូត រ៉េ​ទៅបុក​ម៉ូតូ​ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​យ៉ាង​ពេញទំហឹង។

​    ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៣​ និង​០០​នាទី ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​គ​.​ម​លេខ​១១.១២ នៅ​ចំណុច​ភូមិ​ត្រពាំង​ឫស្សី ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ។​

​    លោក ង៉ាន់ សារី អ​ធិការ​ស្រុក​បាទី​បានអោយដឹងថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2M 4824 បើកបរ​ដោយ​ឈ្មោះ ពិន សៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​តា​ស៊ូ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ចំណែក​ម៉ូតូ​ម៉ាក ស្មាស់​រ៉េ​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1T 2272 បើកបរ​ដោយ​ឈ្មោះ ទូច ផៃ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​រលំ ឃុំ​លេខ​១ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ភ្នំពេញ ចំណែក​អ្នករួមដំណើរ​ឈ្មោះ មឿ​ន មាស ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិរ​យ៉​ក ឃុំ​កុមា​រាជា ស្រុក​បាទី រងរបួស​ធ្ងន់។ 

​    អ្នកឃើញ​ហេតុការណ៍​បាន​និយាយប្រាប់​ប៉ូលីស​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង ពណ៌​ស បើកបរ​ពី​ទិសខាងកើត ឆ្ពោះទៅ​ទិស​ខាងលិច លុះ​មកដល់​ចំណុចកើតហេតុ​ក៍​រ៉េ​ចង្កូត​មក​បុក​ម៉ូតូ​មួយគ្រឿង​ដែល​ធ្វើដំណើរ​ច្រាស់ទិស​គ្នា យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស​ធ្ងន់​តែម្ដង៕​

adverise with khmeread

មតិយោបល់