adverise with khmeread 13652728 1010941799020735 1130828676 n

សាហាវ​ណាស់​! មិនគួរណា​បង​វាយ​សម្លាប់​ប្អូនបង្កើត ផ្អើល​ទាំង​ព្រឹក​ពេញ​ក្រុង​ប៉ោយប៉ែត​

    បន្ទាយមានជ័យ ​៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​ទាំង​ព្រឹក​ព្រលឹម ខណៈ​ម្តាយ​ជនរងគ្រោះ​បើកទ្វារ​បាន​ប្រទះឃើញ​កូនប្រុស​របស់ខ្លួន​ដេកស្លាប់​ក្នុង​ថ្លុកឈាម ដោយ​បងប្រុស​បង្កើត មាន​ជំងឺសរសៃប្រសាទ វាយ​សម្លាប់​ប្អូនប្រុសស្លាប់យ៉ាង​អាណោចអាធ័ម​។​

​    ករណី​ឃាត់​កម្មនេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ភូមិ​ចាន់គិរី សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

    ​សមត្ថកិច្ច​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡុង សំ​អូន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក នៅ​ខេត្តព្រះវិហារ ត្រូវជា​ប្អូនបង្កើត​ជនសង្ស័យ​ដៃដល់​ឈ្មោះ ​ឡុង សំ​អឿ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ កើត​ជំងឺសរសៃប្រសាទ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​    សម​ត្ថកិ​ច្ច​ដកស្រង​សម្ដី​សាក្សី​មក​និយាយថា ជនរងគ្រោះ​បានធ្វើ​ដំណើរ​មកលេង​ឪពុកម្តាយ​នៅ​ក្រុង​ប៉ោយប៉ែត ក៏​ត្រូវបាន​ជនសង្ស័យ វាយឱ្យ​ស្លាប់ តាំងពី​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦​។ លុះ​ព្រឹក​ឡើង​ពេល​ម្តាយ បើកទ្វារ​ចេញមកក្រៅ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​បាត់ទៅហើយ​។ ប្រភព​ដដែល​នោះ ថា ជនសង្ស័យ​មាន​ជំងឺសរសៃប្រសាទ ហើយ​ធ្លាប់​វាយ​ធ្វើបាប​ឪពុកម្តាយ និង​បងប្អូន​ថែម​ទៀតផង​។​

    ​បន្ទាប់ពី​ការភ្ញាក់ផ្អើល​នេះ កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ធិ​ន ស៊ិន​ដេ​ត បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ធ្វើ​កំណត់ហេតុ​រួច​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ជា​បងប្រុស​បង្កើត​នោះ​ភ្លាមៗ​តែម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​សួរនាំ​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់