adverise with khmeread Zayn malik

Zayn Malik អះអាងថា មនុស្សភពក្រៅប្រាប់ឲ្យគាត់ចាកចេញពីក្រុម One Direction

          តារាចម្រៀង Zayn Malik បា​ន​និយាយថា មនុស្សភព​ក្រៅ​បាន​ប្រាប់​ខ្លួន​ឲ្យ​ចាកចេញ​ពី​ក្រុម​ចម្រៀង One Direction កាលពីខែមីនា​ឆ្នាំ​មុន។

          តារា​ចម្រៀង​វ័យ២៣​ឆ្នាំ​រូបនេះ​បានផ្តល់​បទសម្ភា​ស​ថ្មី​ ទីដែល​លោក​បាន​អះអាងថា លោក​បាន​និយាយជាមួយ​មនុស្សភពក្រៅ​ មុន​ពេលគាត់បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ ដោយ​ចាកចេញ​ពី​ក្រុម​ចម្រៀងដែល​កំពុង​ល្បី​ល្បាញ​ក្នុង​ពិភព​លោក។

          Zayn Malik បាន​ប្រាប់​ទស្សនាវដ្តី Glamour សម្រាប់លេខ​ចេញ​ផ្សាយ​ខែ​សីហា​ថា “​មនុស្ស​ភពក្រៅ​បាន​និយាយជាមួយខ្ញុំ​តា​មរយៈ​សុបិន...”។

          ស្របពេល​ជាមួយគ្នា​នោះដែរ តារា​ចម្រៀង​រូបនេះ​និង​មិត្តស្រី Gigi Hadid ថ្មី​ៗ​នេះ​ បាន​បញ្ចប់​ការប៉ាន់ប្រមាណអំពី​ការ​បែក​បាក់​ នៅពេល​តារា​បង្ហាញម៉ូត​រូបនេះ​បង្ហោះ​រូបភាពថើបគ្នា​ដ៏ផ្អែម​ល្ហែម​របស់ពួកគេ។

          នេះគឺជាលើក​ទី​១​ហើយ​ដែល​អ្នក​ទាំង​ពីរ​បាន​បង្ហោះរូបភាព​ស្រើ​បស្រាល​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម​ ចាប់តាំង​ពីមាន​ការលើក​ឡើង​ថា អ្នក​ទាំងពីរ​បាន​បញ្ចប់​ទំនាក់ទំនង​ស្នេហារយៈ​ពេល​៨​ខែ​របស់ខ្លួន៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់