Untitled 1

ពីមុខ​ទេពធីតា​ទៅជា​មុខ​បិសាច ដោយសារ​វះកាត់​

    ​សម្រស់​គឺជា​អ្វីដែល​មនុស្ស​ត្រូវការ ជាពិសេស​មិត្ត​នារី​។ ប៉ុន្ដែ​មនុស្ស​មួយចំនួន​ទទួលបាន​ជោគជ័យ​ក្នុងការ​វះកាត់ ប៉ុន្ដែ​ខ្លះទៀត​ញៀន​នឹង​សម្រស់​ពេក​រហូត​ធ្វើឱ្យ​ការវះកាត់​ខុស​បច្ចេកទេស​នាំឱ្យ​មុខ​មើល​មិន​យល់​ស្ទើរ​លស់​ព្រលឹង​។​

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​ស្ត្រី ៦ នាក់ ដែល​បរាជ័យ​ក្នុងការ​វះកាត់​។​

​    ​១. នាង Nikki Cox
​    ​នាង Cox គឺជា​តារា​កំប្លែង​ម្នាក់​ក្នុង​កម្មវិធី​ទូរទស្សន៍​ឈ្មោះ Unhappy Ever After ក្នុង​ទសវត្សរ៍ ៩០​។ នាង​មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ ហើយ​អ្នកគាំទ្រ​នាង​សង្ឃឹមថា​នាង​នឹងមាន​អនាគត​ក្នុង​កម្មវិធី​ទូរទស្សន៍​និង​ខ្សែភាពយន្ត​។ តែ​អ្វីៗ​បាន​ផ្លាស់ប្ដូរ ដោយសារ​នាង​វះកាត់​។ នាង​បាន​សម្រេចចិត្ត​វះកាត់​ដើមទ្រូង បបូរមាត់ និង​ទម្លាប់​ចាក់ Botox ដែល​ធ្វើឱ្យ​នាង​ពិបាក​ក្នុងការ​ញញឹម​បំផុត​។​

​    ​២. លោកស្រី Jackie Stallone
​    ​ស្ត្រី​ម្នាក់នេះ​គឺជា​ម្ដាយ​របស់​តារា Hollywood ឈ្មោះ Sylvester Stallone (​រ៉ាំ​បូ​)​។ លោកស្រី Jackie ដែល​ឥឡូវ​មាន​អាយុ ៩៣ ឆ្នាំ មានការ​សោកស្ដាយ​បំផុត​ចំពោះ​ការវះកាត់ ប៉ុន្ដែ​លោកស្រី​នៅតែ​បន្ត​ការវះកាត់​ដដែល ដើម្បី​កុំឱ្យ​មុខ​កាន់តែ​យ៉ាប់​។​

​    ​៣. នាង Kristina Rei
​    ​នាង Kristin Rei គឺជា​ស្ត្រី​ជនជាតិ​រុស្ស៊ី​ម្នាក់ ដែល​ឈ្លក់​វង្វេង​នឹង​សម្រស់​តុក្កតា​តួ Jessica Rabbit​។ ដើម្បី​មាន​មាត់​ដូចជា​តួ​តុក្កតា​នេះ​នាង​បាន​បញ្ចូល​ស៊ី​លី​កូន​ពេល​នាង​មាន​វ័យ ១៧ ឆ្នាំ​។ ហើយ​ចំពោះ​បបូរ​មាត់ធំ​របស់​នាង​នេះ​ក៏បាន​ជាប់​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​ផងដែរ​សម្រាប់​បបូរមាត់​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក​។​

​    ​៤. នាង Michaela Romanini
​    ​នាង Michaela Romanini គឺជា​ជន​វណ្ណៈ​ខ្ពស់​អ៊ីតាលី​ម្នាក់​។ នាង​ត្រូវបាន​ស្គាល់​យ៉ាងច្បាស់ នូវ​ទ្រង់ទ្រាយ​មុខ​ដែល​ខូចខាត​យ៉ាង​ខាំ្ល​ង ដោយសារ​កា​វះកាត់​រាប់​ភ្លេចរបស់​នាង​។ ការវះកាត់​ដំបូង​គឺ​បបូរមាត់ ដោយ​ធ្វើឱ្យ​នាង​មាន​បបូរមាត់​ក្រាស់​។ បន្ទាប់មក​នាង​បាន​ចាក់​ថ្នាំ Botox ទៅលើ​ស្បែក​ដើម្បី​បន្តឹង​ស្បែក​កុំឱ្យ​មាន​ស្នាម​ជ្រួញ​។ ដំបូង​ឡើយ​មុនពេល​វះកាត់​នាង​គឺជា​នារី​ម្នាក់​ស្អាត​ដាច់​គេ​លើ​ផែនដី​នេះ បន្ទាប់ពី​វះកាត់​រួច​នាង​ក្លាយជា​បិសាច​។​

​    ​៥. លោកស្រី Donatella Versace
​    ​លោកស្រី Donatella Versace ត្រូវបាន​គេ​ស្គាល់​ថា​ជា​អនុប្រធាន​នៃ​ក្រុមហ៊ុន​សម្លៀកបំពាក់ Versace Fashion ក្នុងប្រទេស​អ៊ីតាលី​។ លោកស្រី​ត្រូវបាន​គេ​ដឹងថា​បាន​វះកាត់​ខុស​បច្ចេកទេស​ច្រើនដង​ទើប​មុខ​ក្លាយជា​បិសាច​ស​បែបនេះ​។ 

​    ​៦. នាង Hang Mioku
​    ​នាង Hang Mioku វ័យ ២៨ ឆ្នាំ​គឺ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា​បង្ហាញ​ម៉ូត​ក្នុងប្រទេស​កូរ៉េខាងត្បូង​។ នាង​មាន​សម្រស់​ពី​ធម្មជាតិ​ស្អាត​ណាស់ តែ​គួរឱ្យ​ស្ដាយ​នាង​ញៀន​នឹង​ការកែ​សម្ផស្ស និង​មិនយូរប៉ុន្មាន​មុខ​នាង​កាន់តែ​អាក្រក់​។ នាង​មិន​ឈប់​ទេ និង​បាន​ទៅរក​វេជ្ជបណ្ឌិត​ដើម្បី​វះកាត់ ប៉ុន្ដែ​ត្រូវបដិសេធ​។ នាង​បាន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​លើ​មុខ​របស់​នាង ហើយ​ក៏មាន​ឧបទ្ទវ​ហេតុនេះ​កើតឡើង​។ នាង​បាន​ទិញ​ស៊ី​លី​កូន​នៅ​ទីផ្សារងងឹត និង​ចាក់​វា​ដោយ​ខ្លួន​នាង ហើយ​មុខ​នាង​ក៏​ក្លាយទៅជា​បែបនេះ​៕

ប្រភព៖ Dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់