adverise with khmeread 1

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេមេគង្គ

     កណ្តាល ៖​សព​បុរស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ អណ្តែត​ទឹក នៅ​ចំណុច​ក្បាល​ព្រែក​ថ្មី ផ្នែក​ខាងត្បូង ក្នុង​ទឹកមាត់​ច្រាំង​ទន្លេមេគង្គ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ទួន ឃុំ​ពាម​រាំង ស្រុក​លើកដែក ខេត្តកណ្តាល​នៅ​ថ្ងៃទី​២៩​ធ្នូ​ឆ្នាំ​២០១៥ ។​
     ប៉ូលិស​ស្រុក​លើកដែក​បាន​ឲ្យ​ដឹងថា សព​រងគ្រោះ មិន​ស្គាល់​អត្តសញាណ កំពស់​១.៥៥​ម៉ែត្រ សម្បុរ​.​រាង​ស​សក់  រលួយ​ជ្រុះ​អស់ អាយុ​ជាង​២០​ឆ្នាំ ភេទ​ប្រុស ស្លៀកខោ ជើង​ខ្លី​ត្រឹម​ជង្គង់ ហោប៉ៅ​៦ ពណ៌​ដី ។​
    ក្រោយ​ការធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​ជំនាញ​ពិនិត្យឃើញថា ពុំ​ឃើញ​មាន​ស្លាកស្នាម គួរកត់សំគាល់​ទេ ហើយ​សាកសព​មាន​សភាព​រលួយ សមត្ថកិច្ច​ក៏​ពុំ​អាច​ធ្វើការ សន្និដ្ឋាន​ពី​មូលហេតុ នៃ​ការស្លាប់​នេះ​បានទេ ។​
     បន្ទាប់ពី​ពិនិត្យ​ចប់ លោក​មេឃុំ​ពាម​រាំង និង​គណ​:​កម្ម​ការ​ចម្រុះ បានរៀបចំ​ទុកដាក់ យកទៅ​បញ្ចុះ នៅ​ក្បាលកោះ​ឆ្លូញ ក្នុងភូមិ​ព្រែ​កតា​ទួន ឃុំ​ពាម​រាំង ស្រុក​លើកដែក ខេត្តកណ្ដាល ៕​

 

adverise with khmeread

មតិយោបល់