adverise with khmeread Hi res 6c8921803f7526d00f803b3a681d479f crop north

Manny Pacquiao មាន​ដំណឹង​ល្អ​ប្រាប់​អ្នក​ស្នេហា​វិស័យ​ប្រដាល់​!

    ​ទូរទស្សន៍ ESPN បាន​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា Manny Pacquiao មាន​គម្រោង​វិល​មក​ប្រកួត​ប្រដាល់​វិញ​នៅ​ចុងឆ្នាំ​នេះ គឺ​បី​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​ប្រកាស​ចូលនិវត្តន៍​ពី​កីឡាប្រដាល់​។​

​    ​អ្នករៀបចំ​ផ្សព្វផ្សាយ​ការប្រកួត លោក Bob Arum បាន​ប្រាប់​ទូរទស្សន៍ ESPN ថា ប៉ាក​គី​អៅ ដែល​និយាយថា​ជ័យជម្នះ​របស់គាត់​លើ Timothy Bradley កាលពី​ខែមេសា​គឺជា​ការប្រកួត​ចុងក្រោយ​របស់គាត់​នោះ នឹង​ឡើងមក​សង្វៀន​វិញ​នៅ​ថ្ងៃទី ២៩ ខែតុលា ឬ ៥ វិច្ឆិកា ក្នុង​ទីក្រុង ឡាស​វេ​ហ្គាស​ទល់​ជាមួយ​គូប្រជែង​មិនទាន់​ប្រកាស​ឈ្មោះ​ម្នាក់​។ 

​    ​តាំងពី "​ការ​លា​" ពី​វិស័យ​ប្រដាល់​របស់ Pacquiao កាលពី​បី​ខែ​មុន អតីត​ម្ចាស់​ជើងឯក​ប្រដាល់​ពិភពលោក ៨ ស្ថាប័ន​វ័យ ៣៧ ឆ្នាំ​រូបនេះ​បានឈ្នះ​កៅអី​ព្រឹទ្ធសភា​មួយ​ក្នុង​ហ្វីលីពីន​។ 

​    ​យោងតាម​របាយការណ៍ លោក Arum បាន​លៃលក​ទុក​កន្លែង​មួយ​នៅ​សង្វៀន Mandalay Bay Events Center ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​សម្រាប់​លទ្ធភាព​វិលត្រឡប់​មកវិញ​របស់ Pacquiao នៅ​ថ្ងៃទី ១៥ តុលា ប៉ុន្តែ​កាតព្វកិច្ច​ជា​សមាជិក​ព្រឹទ្ធសភា​របស់​ប៉ាក​គី​អៅ​បាន​បង្ខំ​ឱ្យ​ប្តូរ​ផែនការ​។ 

​    ​លោក Arum បាន​និយាយថា "Manny ចង់​ត្រឡប់មកវិញ​។ បញ្ហា​គឺ​ត្រង់​ថា គាត់​អាច​ត្រឡប់មកវិញ​បាន​ទាល់តែ​មិន​ប៉ះពាល់​ដល់​ភារកិច្ច​ព្រឹទ្ធសភា​របស់គាត់​"​។​

​    ​លោក​បន្តថា "​យើង​បានដាក់​ប៊ិក​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គាត់​សម្រាប់​ប្រកួត​នៅ​ថ្ងៃទី ១៥ តុលា នៅ​សង្វៀន Mandalay Bay ប៉ុន្តែ​យើង​ត្រូវបាន​ជូនដំណឹង​មក​ថា មិនអាច​រៀបចំ​ថ្ងៃនេះ​បានទេ ព្រោះ​គាត់​ត្រូវ​ចំណាយពេល​សប្តាហ៍​នោះ​រហូតដល់​ថ្ងៃទី ១៥ តុលា ដើម្បី​បង្កើត​គម្រោង​ថវិកា​ក្នុង​ព្រឹទ្ធសភា និង​សម្រាប់​រៀបចំ​ការបោះឆ្នោត​"​។​

​    ​"​ដូច្នេះ​គាត់​ត្រូវ​នៅ​ទីនោះ (​ហ្វីលីពីន​) សម្រាប់​សប្តាហ៍​នោះ​។ គាត់​មិនអាច​លេងសើច​ជាមួយ​រឿងនេះ​បានទេ​។ ដូច្នេះ ឥឡូវ​យើង​កំពុង​រកមើល​ថ្ងៃទី ២៩ តុលា ឬ ៥ វិច្ឆិកា​ជំនួស​វិញ​។ សំណួរ​គឺ​អាស្រ័យ​លើ​ពេលទំនេរ ព្រោះ​យើង​ចង់​រៀបចំ​ការប្រកួត​នៅ​ឡាស​វេ​ហ្គាស​"៕   

ប្រភព៖ Channelnewsasia

adverise with khmeread

មតិយោបល់