adverise with khmeread Women hiding

នាងសាកចិត្តមិត្តប្រុសដោយសរសេរសំបុត្រចុកចាប់មួយ តែចុងក្រោយដាច់ចង្កេះរបស់មិត្តប្រុស!

​    ​រឿងនេះ​បាន​ចរាចរណ៍​នៅលើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​តរាង​យូរ​គួរសម​ដែរ​ហើយ​។ សាច់រឿង​នេះ​គឺ​និយាយ​អំពី​ស្រី្ត​ម្នាក់​ដែល​បាន​សម្រេចចិត្ត​យក​ទំនាក់ទំនង​របស់​នាង​មក​ធ្វើតេស្ដ ហើយ​ក្នុង​ដំណើរការ​សាក​ចិត្ត​មិត្ត​ប្រុស​នេះ នាង​បានទទួល​មេរៀន​ដ៏​សំខាន់​មួយ​។ វា​ប្រហែល​ធ្វើឱ្យ​ពួកយើង​លួច​សើច​ចុកពោះ​ទៀតផង​។​

​    ​បន្ទាប់ពី​រងើកភ្លើង​នៅក្នុង​ទំនាក់ទំនង​ស្នេហា​បាន​រលត់​បាត់ទៅ​ខ្លះៗ​នោះ ស្ត្រី​ម្នាក់នេះ​ស្រាប់តែ​រក​នឹកឃើញ​គំនិត​ប្លែក​អស្ចារ្យ​មួយ​។ នាង​ចង់​សាកល្បង​ថា​តើ​មិត្ត​ប្រុស​នាង​មាន​អារម្មណ៍​យ៉ាងម៉េច​អំពី​ទំនាក់ទំនង​របស់​ពួកគេ តើ​គាត់​នឹង​ប្រតិកម្ម​បែបណា​ប្រសិនបើ​នាង​សុំ​បែក និង​តើ​គាត់​នឹង​គិត​អំពី​អារម្មណ៍​របស់​នាង​យ៉ាងដូចម្តេច​ចំពោះ​គាត់​?

​    ​ដើម្បី​ទទួលបាន​ចម្លើយ​ទាំងនេះ នាង​បាន​សាក​ចិត្ត​មិត្ត​ប្រុស​ដោយ​សរសេរ​សំបុត្រ​មួយ​ប្រាប់​ទៅ​មិត្ត​ប្រុស​នាង​ថា ទំនាក់ទំនង​ពួកគេ​បាន​ចប់​ហើយ ព្រោះ​នាង​ឆ្អែតឆ្អន់​និង​លែងមាន​អារម្មណ៍​បន្ត​ទំនាក់ទំនង​នេះ​ទៀតហើយ​។ ពិតណាស់ នាង​គ្រាន់តែ​ចង់ឃើញ​ប្រតិកម្ម​របស់គាត់​ប៉ុណ្ណោះ តែ​ធាតុពិត​នាង​មិន​ចង់ឱ្យ​គាត់​ចាកចេញ​នោះឡើយ​។​

​    ​នៅពេល​សរសេរ​ចប់ នាង​បាន​ទុក​សំបុត្រ​នោះ​នៅលើ​តុ​របស់​មិត្ត​ប្រុស​នាង ជា​កន្លែង​ដែល​នាង​សង្ឃឹមថា​គាត់​នឹង​ឃើញ​វា​។ បន្ទាប់មក​នាង​បាន​សម្ងំ​លាក់ខ្លួន​នៅក្រោម​គ្រែ​និង​រង់ចាំ​គាត់​ត្រឡប់មកវិញ​។​

​    ​ទីបំផុត​មិត្ត​ប្រុស​នាង​បាន​មកដល់​។ នាង​មាន​អារម្មណ៍​ភ័យ​ផង​អរ​ផង នៅក្រោម​គ្រែ​នោះ​។ គាត់​បាន​ចូល​បន្ទប់​និង​ចាប់ផ្ដើម​អាន​សារ​មួយ​នោះ​។ នៅពេល​គាត់​អាន​សារ​នោះ​ចប់ ស្ត្រី​ម្នាក់​នោះ​សឹងតែ​មិន​ជឿ​នូវ​អ្វីដែល​នាង​បានឮ​នឹង​ត្រចៀក​។ មានរឿង​អ្វី​កើតឡើង​? មិត្ត​ប្រុស​នាង​បាន​ហួច​និង​ទាញ​ទូរស័ព្ទ​របស់គាត់​ចេញមក​។​

​    ​នាង​បានឮ​មិត្ត​ប្រុស​នាង​និយាយថា​៖ "​អា​ឡូ​អូន​សម្លាញ់ បង​ទៅដល់​ឥឡូវ​ហើយ​។ មី​ចំកួត​នោះ​ទីបំផុត​ចាកចេញ​ដោយសារ​បង​ផិតក្បត់​នាង​ហើយ​។ មី​ឆ្កួត​នោះ​ទីបំផុត​បាន​ចាក​ចេញពី​ជីវិត​បងហើយ​។ ដាច់​អ៊ីចឹង​ចុះ​ទំនាក់ទំនង​ជាមួយ​ស្រី​ឆ្កួត​នេះ​។ បង​សប្បាយចិត្ត​ណាស់​ដែល​គ្មាន​នាង​។ បង​សង្ឃឹម​បាន​ជួប​អូន​ឆាប់ៗ​។ ជួបគ្នា​បន្ដិចទៀត​ណា អូន​សម្លាញ់​!"​។​

​    ​ស្ត្រី​ម្នាក់​នោះបាន​ភ្ញាក់ផ្អើល​ជាខ្លាំង និង​នឹក​គិតថា រឿងនេះ​កើតឡើង​ដោយ​ម៉េច​ទៅ​? នាង​ពេលនោះ​ពិតជា​ទាល់គំនិត​ណាស់​។ នាង​បាន​សម្ងំ​នៅក្រោម​គ្រែ​ក្នុង​សភាព​តក់ស្លុត​និង​រន្ធត់​ចិត្តខ្លាំង​មួយសន្ទុះ​ធំ​។ មិត្ត​ប្រុស​នាង​ហាក់បីដូចជា​ប្រមូល​សម្ភារៈ​ខ្លះៗ​។ បន្ទាប់មក​បានចេញ​ពី​ផ្ទះល្វែង ហើយ​ទឹកភ្នែក​ក៏បាន​ចាប់ផ្ដើម​ស្រក់​ពេញ​ថ្ពាល់​របស់​នាង​។ នាង​បាន​លូន​ចេញពី​ក្រោម​គ្រែ​នោះ​យឺតៗ​ដោយ​ក្ដី​ឈឺចាប់​បំផុត​។​

​    ​បន្ទាប់មក​នាង​បាន​ដើរ​មើល​ជុំវិញ​បន្ទប់​ក៏​ឃើញ​សំបុត្រ​មួយទៀត​នៅលើ​តុ​។ វា​ជា​សំបុត្រ​របស់​មិត្ត​ប្រុស​នាង​ទុកឱ្យ​នាង​។ នាង​បាន​ហែក​ស្រោមសំបុត្រ​និង​ចាប់ផ្ដើម​អាន​វា​។ នៅពេល​នាង​អាន​ចប់ នាង​មាន​អារម្មណ៍​ខ្មាស់​ខ្លួនឯង​ជាខ្លាំង ប៉ុន្ដែ​វា​បានធ្វើឱ្យ​នាង​ធូរចិត្ត​យ៉ាងខ្លាំង​ផងដែរ​។ 

​    ​សំបុត្រ​នោះ​សរសេរថា "​ក្មេង​ចំកួត​! លើក​ក្រោយ​បើ​ចង់​សាក​ចិត្ត​បង កុំ​ទុក​ជើង​លៀន​ចេញ​ក្រោម​គ្រែ​បែបនេះ​។ បង​ចេញទៅ​ផ្សារ​ទិញ​ម្ហូប​ធ្វើឱ្យ​អូន​ញ៉ាំ​។ តិច​ទៀត​បង​មកដល់​វិញ​ហើយ​"​។​

​    ​ចុងក្រោយ ប្រសិនបើ​អ្នក​ចង់​ធ្វើតេស្ត​មនុស្ស ពួកគេ​ច្បាស់​ជា​ធ្វើតេស្ត​អ្នក​តាម​វិធី​ដូចគ្នា​វិញ​! បើ​ស្រឡាញ់គ្នា កុំ​សង្ស័យ​ចំពោះ​គ្នា ទើប​ទំនាក់ទំនង​ស្នេហា​រក្សាបាន​គង់វង្ស​៕

adverise with khmeread

មតិយោបល់