adverise with khmeread Download

Alvaro Morata ធ្វើឲ្យ Arsenal និង Chelsea ខកចិត្តយ៉ាងខ្លាំង

          ​បន្ទាប់ពីត្រូវ​បាន​គេភ្ជាប់​ទៅ​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​មក​កាន់​ក្លឹប​ Arsenal ឬ​​ Chelsea​ មួយរយៈ​ចុងក្រោយ​នេះនិងក្នុង​ខណៈ​ពេលដែល​ Atletico Madrid ក៏កំ​ពុ​ងពិចារណា​ដេញថ្លៃផងដែរនោះខ្សែប្រយុទ្ធ Alvaro Morata បានធ្វើឲ្យក្លឹប​ទាំង​នេះខកចិត្តដោយកីឡាកររូបនេះគ្រោងនឹង​បន្ត​នៅ​ជា​មួយ​ក្លឹប​ Real Madrid ។

          ខ្សែប្រយុទ្ធ​អេស្ប៉ាញ​រូបនេះបានសម្រេចចិត្តបន្តអនាគតជាមួយ Real Madrid ទៀត​នៅរដូវក្តៅក្រោយនេះ។ Morata ត្រូវបានក្លឹប​​ Real Madrid ​ផ្ទេរពី​ក្លឹប Juventus ត្រឡប់មក​វិញក្នុង​តម្លៃ​៣០​លាន​ផោន​ ដោយសារថា Morata  គឺជា​ផ្នែក​ដ៏សំខាន់​នៃ​ផែន​ការ​របស់ លោក Zinedine Zidane៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់