adverise with khmeread Untitled 1

Emmanuel Petit: តម្លៃ១០០លានផោនសម្រាប់ Pogba គឺជាការចំណាយ ឥតប្រយោជន៍

          អតីត​កីឡាករជម្រើស​ជាតិ​បារាំង Emmanuel Petit បាន​និយាយថា វាជា​ការចំណាយ​​ឥតប្រយោជន៍​ ប្រសិន​បើ Man Utd ​​ចំណាយ១០០​លានផោនដើម្បី​ផ្ទេរ​ខ្សែបម្រើ Paul Pogba។

          Pogba ត្រូវ​បាន​គេភ្ជាប់ទៅនឹងកិច្ច​ព្រម​ព្រៀង​ផ្ទេរ​មក​កាន់​ក្លឹប​ Man Utd  ប៉ុន្តែ​​ត្រូវ​បានក្លឹប​ Juventus ផ្តល់​កិច្ច​សន្យា​ថ្មី​ ដែល​អាចទទួល​បាន​ប្រាក់​ឈ្នួល​១៣០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។ 

          ប៉ុន្តែអតីតតា​រាវើលខាប់​របស់​បារាំង​ Petit ដែល​ធ្វើ​ជា​អ្នក​វិភាគ​ឲ្យ​ទូរទស្សន៍ ITV ពេញមួយរដូវ​កាល​ Euro 2016 បាន​ធ្វើការ​វាយ​តម្លៃ​លើ​ Pogba ដែលជាមិត្តរួមជាតិ​របស់លោកហើយ​និយាយ​ថា Pogba មិនមែនជា​តារា​ល្បី​​​​​​ទេ។ អតីត​ខ្សែបម្រើ​ក្លឹប​ Arsenal រូបនេះបានបន្ត​ថា “គេនិយាយថា ១០០​ផោន​...ចំ ពោះខ្ញុំ​គិត​ថា វា​ជា​ការ​ចំណាយ​លុយ​ឥតប្រយោជន៍។ យើង​កំពុង​ធ្វើឲ្យ​កីឡាករ​រូបនេះក្លាយជា​តារាល្បី ប៉ុន្តែចំពោះខ្ញុំ Pogba មិន​មែនជា​កីឡាករឆ្នើមនោះទេ”៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់