adverise with khmeread 3623a6f100000578 0 image a 3 1468326752122

Barcelona ទិញ Samuel Umtiti កៅឆាយ​ពី Lyon ភ្លែត បន្ទាប់ពី​លេចធ្លោ​នៅ Euro 2016

    ​ក្លឹប​អ្នកមាន​បុណ្យ Barcelona បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​យក​ខ្សែការពារ​អន្តរជាតិ​បារាំង Samuel Umtiti ពី​ក្លឹប Lyon របស់​បារាំង​លើ​កុងត្រា​រយៈពេល ៥​ឆ្នាំ​។​

​    ​តារាបាល់ទាត់​វ័យ ២២​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ​កិច្ចព្រមព្រៀង​ក្នុងតម្លៃ​ខ្លួន ២១​លាន​ផោន (​ជាង​២៧​លាន​កន្លះ​ដុល្លារ​) បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល ៥​ឆ្នាំ​ជាមួយ​ម្ចាស់​ជើងឯក​លី​ក​កំពូល​អេ​ស្ប៉ា​ញ​។​

​    ​Umtiti ក៏​ជា​កីឡាករ​ម្នាក់​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ជម្រើសជាតិ ២៣​រូប​របស់​បារាំង​ផងដែរ​សម្រាប់​ព្រឹត្តិការណ៍​ពាន​អឺរ៉ុប Euro 2016 និង​បាន​បង្ហាញខ្លួន​ពីរដង​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​ទទួល​ជ័យជម្នះ​ទៅលើ​អាល្លឺម៉ង់ និង​ត្រូវបាន​ផ្តួល​ដោយ​ព័រ​ទុយ​ហ្គា​ល់​ក្នុង​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​អាទិ​ត្រ​កន្លងទៅ​ថ្មីៗ​នេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់