adverise with khmeread 6455c309 21e6 41ac b8db b8d70e185893

ដេក​បន្ទប់​ផ្សេងគ្នា កើតរឿង​រំលោភ​បានសម្រេច​

    ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​នៅក្នុង​ផ្ទះសំណាក់​យីហោ «​ប៊ុន ឈន​» ក្នុង​បន្ទប់​លេខ​១៦ កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​១៣ កក្កដា ឆ្នាំ២០១៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពី​ស្ត្រី​ម្នាក់ បាន​ស្រែក​ផ្អើលឆោឡោ​ប្តឹង​ម្ចាស់ផ្ទះ​សំណាក់​ថា "​មាន​បុរស​ម្នាក់​ចូលទៅ​ចាប់រំលោភ​នាង រហូត​បានសម្រេច​"។​

    ដោយសារតែ​ហេតុការណ៍​ផ្អើល​នេះ នៅ​យប់​ពេក គេ​មិនបាន​ចាត់ការ​បែបណា​នោះទេ ដោយ​រង់ចាំ​ព្រឹក ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​ដោះស្រាយបន្ត។​

    ប្រភព​ឱ្យដឹងថា ស្ត្រី​រងគ្រោះ​មាន​អាយុ​២៧​ឆ្នាំ​ដែលជា​ស្ត្រី​មេម៉ាយ។ ចំណែក​បុរស​ដែល​រង​ការចោទប្រកាន់ ឈ្មោះ ​សុទ្ធ សុ​ធន់ អាយុ​៣១​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃនប់ សង្កាត់​ព្រៃនប់ ខេត្ត​ព្រះសីហនុ បច្ចុប្បន្នស្នាក់នៅ​ផ្ទះជួល​ភូមិ​កើតហេតុ។

    ប្រភព​បន្តថា ដំបូង​ពួកគេ​ទាំង​២​នាក់​បាន​ចូល​ក្លឹប​មួយកន្លែង នៅក្នុង​ភូមិ​កើតហេតុ​ខាងលើតែ​មិនដឹងថា ពួកគេ​ស្គាល់គ្នា​ឬ​មិន​ស្គាល់គ្នា​ទេ។ បន្ទាប់មក ពួកគេ​ចូលទៅ​ផ្ទះសំណាក់​ដេក ដោយ​ខាង​បុរស​ដេក​បន្ទប់​លេខ​៧ រីឯ​នារី​ដេក​បន្ទប់​លេខ​១៦។​

    ភាគី​បុរស​បាន​បាន​ផឹកស្រា​បៀរ​អស់​៦​កំប៉ុង (ABC) នៅក្នុង​ក្លឹប​ស្រវឹង​ទៅហើយ ស្រាប់តែ​នៅ​ម៉ោង​៣​ទៀបភ្លឺ​នោះ​ស្ត្រី​រងគ្រោះ​បាន​រត់​ចេញពី​បន្ទប់​ស្រែ​កដោយ​ប្តឹង​ម្ចាស់ផ្ទះ​សំណាក់​ថា បុរស​នោះ​ចូលទៅ​ចាប់រំលោភ​នាង​ក្នុង​បន្ទប់។​

    នៅ​ព្រឹក​ថ្ងៃទី​១៣ កក្កដា ដដែល​នេះ សមត្ថកិច្ច​ក៏បាន​នាំ​បុរស​ខាងលើ ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ដោយ​ត្រូវ​ស្ត្រី​រងគ្រោះ​បានទាមទារ​សំណង​២​ពាន់​ដុល្លារ ដើម្បី​បញ្ចប់រឿង តែ​ខាង​ភាគី​ខាង​ប្រុស នៅ​មិនទាន់មាន​ចម្លើយ​នោះទេ៕

adverise with khmeread

មតិយោបល់