adverise with khmeread 51cccf0f 2e3b 46fa 97d7 285f954c1606

ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ទីតាំង​ផលិត​សាប៊ូ​ក្លែងក្លាយ​

    ព្រះសីហនុ ៖ ប៉ូលិស​ប្រឆាំង បទល្មើស សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​បាន​ចុះ បង្ក្រាប​ទីតាំង​ផលិត​សាប៊ូ​ក្លែងក្លាយ​មួយកន្លែង​ស្ថិតនៅ​ម្តុំ​ទំនប់រលក​ចាស់ ក្នុងភូមិ​៣ សង្កាត់​លេខ​១ ​ក្រុង​ខេត្ត​ព្រះសីហនុ ដោយរឹបអូស​គ្រឿងផ្សំ​ជាច្រើន​មុខ នៅ​ថ្ងៃទី​១២​ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅ​។​

    ប៉ូ​លិ​ស​បានឱ្យដឹងថា ដោយមាន​ការណែនាំ​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​ ស្នងការ​ប៉ូលិស​ខេត្ត ព្រមទាំង​មានការ​ចូលរួម​ពី​ស្ថាប័ន​ព្រះរាជអាជ្ញា​ផង នៅ​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​បាន​ចុះបង្ក្រាប​ និង​ឆែកឆេរ​ទីតាំង​ផលិត​សាប៊ូ​ក្លែងក្លាយ​គ្មាន​ច្បាប់​អនុញ្ញាត​មួយ កន្លែង​ដែលមាន​ម្ចាស់​ឈ្មោះ​ គួច ឆេង​ហួរ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​តំបន់​ទំនប់ រលក​ចាស់ ស្ថិតនៅ​ក្នុងភូមិ​១​ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

    ប៉ូលិស​បន្តថា ករណី​ចុះបង្ក្រាប​នេះ សមត្ថកិច្ច​រឹបអូស​គ្រឿងផ្សំ​ជាច្រើន​មុខ មាន​អាល់កុល​១​ប៊ីដុង​,​ សាប៊ូ​លាងចាន​លាយ​ហើយ​១០​ប៊ីដុង​,​ មេសា​ប៊ូ​៩​លីត្រ​,​ មេទឹក​លាង​កញ្ចក់​១០​លីត្រ​,​ អាស៊ីត​លឿង​៧​លីត្រ​, ​មេទឹក​ខ្មៅ​២​លីត្រ​, ​កូ​ស្ទីក​៨​លីត្រ​,​ មេសា​ប៊ូ​លាង​បង្គន់​៧​លីត្រ​, ​សាប៊ូ​លាងដៃ​,​ ម្សៅ​ខាប់​១០​គីឡូក្រាម​,​ ស៊ុ​ល​ហ្វា​ត​១០​គីឡូក្រាម​,​ មេ​ពពុះ​១០​គីឡូក្រាម​,​ ម្សៅ​បន្ទន់​ខោអាវ ១២​គីឡូក្រាម និង​គ្រឿង ផ្សំ​ជាច្រើន​មុខ​ទៀត។​

    ប៉ូលិស​បន្តទៀតថា គ្រឿងផ្សំ​ទាំងនេះ​នឹង​បញ្ជូនទៅ​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ខេត្ត​ដើម្បី ពិសោធន៍​មើល​គុណភាព​ថា តើ​ការផលិត​សាប៊ូ​ទាំងនេះ​មានការ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ដែរ ឬទេ​?៕

adverise with khmeread

មតិយោបល់