10 things

រឿង ១០ យ៉ាង ស្ត្រីដែលមានសក់ស្អាតមិនធ្វើនោះទេ

តើអ្នកចង់មានសក់វែងដែលមានសុខភាពល្អដែរឬទេ? មនុស្សជាច្រើនបានចំណាយប្រាក់សន្ធឹកសន្ធាប់ដើម្បីធ្វើឲ្យសក់របស់ពួកគេវែង ហើយមានសុខភាពល្អ ប៉ុន្តែប្រសិនបើពួកគេយកចិត្តទុកដាក់ពីសក់របស់ពួកគេមិនបានល្អ ពួកគេតែងតែពុំមើលឃើញលទ្ធផលអ្វីទាំងអស់។ សូមពិនិត្យមើលរឿងទាំង ១០ យ៉ាង ដែលស្ត្រី ដែលមានសក់ស្អាតពុំធ្វើនោះទេ។ 

១- ពួកគេមិនលាងសម្អាតសក់រៀងរាល់ថ្ងៃទេ
នារីជាច្រើនដែលមានសក់ស្អាតតែងលាងសម្អាតសក់តែម្តង ឬពីរដងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ហើយប្រការនេះបានជួយពួកគេឲ្យរក្សាសក់ដ៏ស្រស់ស្អាតរបស់ពួកគេបាន។ ការលាងសម្អាតសក់ញឹកញាប់នឹងធ្វើឲ្យរបូតចេញអស់នូវជាតិប្រេងធម្មជាតិរបស់សក់ ហើយជាតិប្រេងទាំងនេះគឺពិតជាអាចជួយឲ្យអ្នកលេងស្ទីលសក់បានតាមចិត្ត។ ត្រូវចៀសវាសសាប៊ូធ្វើឲ្យសក់ស្ងួតពេលលាងសម្អាតសក់ ព្រោះវាអាចធ្វើឲ្យសក់ស្ងួតខ្លាំង។ 

២- ពួកគេមិនជម្រើសរើសការកាត់សក់តម្លៃថោកៗនោះទេ
ជំនួសឲ្យការជ្រើសរើសការកាត់សក់តម្លៃថោកៗ អ្នកត្រូវចំណាយលុយបំពេញបំណងដល់សក់របស់អ្នក។ ប្រសិនបើអ្នកមានម៉ូតសក់អស្ចារ្យ អ្នកអាចទុកចិត្តឲ្យសក់របស់អ្នកប៉ះជាមួយនឹងប្រដាប់ផ្លុំសក់ឲ្យស្ងួត និងប្រើប្រាស់ផលិតផលលេងស្ទីលម៉ូតសក់តិចតួចបំផុត ដែលវានឹងជួយឲ្យអ្នករក្សាសក់ឲ្យមានសុខភាពល្អ និងភ្លឺរលើបរលោង។ នៅពេលអ្នកទៅកាត់សក់ សូមពិចារណាលើការលេងស្ទីលម៉ូតសក់ បែបប៉ោងទៅលើ និងម៉ូតសក់ដែលពេលត្រូវខ្យល់បក់ខ្លាំងក៏នៅតែមើលទៅស្អាត ឬមិនអ៊ីចឹងលេងម៉ូតសក់ណាដែលអ្នកចូលចិត្តក៏បាន។   

៣- ពួកគេមិនគ្រាន់តែប្រើផលិតផលថែរក្សាសក់ប៉ុណ្ណោះទេ តែពួកគេក៏ប្រើរបស់សម្រាប់ស្ទីមសក់ផងដែរ
ផលិតផលថែរក្សាសក់នឹងធ្វើឲ្យមានសំណើម និងការពារសក់របស់អ្នក ប៉ុន្តែការប្រើប្រាស់របស់សម្រាប់ស្ទីមក៏នឹងជួយធ្វើឲ្យផលិតផលថែរក្សាសក់កាន់តែមានប្រសិទ្ធភាពចំពោះសក់ក្បាលផងដែរ។ បន្ទាប់ពីអ្នកបានដាក់ផលិតផលថែរក្សាសក់លើសក់របស់អ្នកហើយនោះ ត្រូវយកប្រដាប់គ្របការពារសក់កុំឲ្យទទឹកមកពាក់ ឬ ថង់សម្រាប់រុំផ្លែឈើគ្របពីលើសក់ដើម្បីរក្សាកម្តៅក្នុងសក់។ ធ្វើបែបនេះនឹងជួយឲ្យសក់របស់អ្នកមានសំណើមបន្ថែមទៀត។  

៤- ពួកគេមិនបានមិនអើពើនឹងស្បែកក្បាលរបស់ពួកគេនោះទេ
សក់របស់អ្នកលូតលាស់ចេញពីស្បែកក្បាល ដូច្នេះវាមានសារៈសំខាន់ណាស់ដែលត្រូវថែរក្សាស្បែកក្បាលឲ្យមានសុខភាពល្អដូចជាសក់របស់អ្នកអ៊ីចឹងដែរ ប្រសិនបើអ្នកចង់មានសក់ស្អាត។ ការម៉ាស្សាស្បែកក្បាលនឹងជួយធ្វើឲ្យសក់លូតលាស់ល្អ ខណៈជួយកំចាត់ស្បែកក្បាលងាប់ៗរបស់អ្នកផងដែរ។ 

៥- ពួកគេមិនយកប្រដាប់ផ្លុំសក់មកផ្លុំសក់របស់ពួកគេរាល់ថ្ងៃនោះទេ
នារីដែលមានសក់វែងហើយសុខភាពល្អកម្រយកអ្វីដែលក្តៅមកប៉ះសក់របស់ខ្លួនណាស់។ និយាយឲ្យខ្លីពួកគេមិនធ្វើវាតែម្តង។ ឧបករណ៍ផ្លុំសម្ងួតសក់នឹងធ្វើឲ្យសក់របស់អ្នកស្ងួត ដូច្នេះសូមប្រើប្រាស់វាយូរៗម្តងទៅបានហើយ ឬមិនអ៊ីចឹងត្រូវកាត់បន្ថយការប្រើប្រាស់វាដើម្បីទុកពេលឲ្យសក់របស់អ្នកបានសម្រាកខ្លះ។ 

៦- ពួកគេមិនព្រងើយកន្តើយនឹងចុងសក់របស់ពួកគេនោះទេ
ចុងសក់របស់អ្នកឆាប់ចាស់ និងស្ងួតជាងគល់សក់របស់អ្នក ដូច្នេះវាសំខាន់ណាស់ដែលត្រូវផ្តល់ការយកចិត្តទុកដាក់ចំពោះចុងសក់។ ប្រេងដូង​មាន​ភាគល្អិត​តូច​ខ្លាំង ដូច្នេះវាពិតជាអ្នកជួយរក្សាសំណើមមួយដ៏អស្ចារ្យ ព្រោះវាអាចជ្រៀបចូលឫសសក់របស់អ្នក និងជួយធ្វើឲ្យស្ថានភាពសក់របស់អ្នកកាន់តែប្រសើរឡើង។ 

៧- ពួកគេមិនដែលភ្លេចសិតសក់របស់ខ្លួនឡើយ
ការសិតសក់ជួយកំចាត់សក់ងាប់ ខណៈជួយធ្វើឲ្យស្បែកក្បាលល្អប្រសើរឡើងផងដែរ។ ត្រូវមើលថែទាំសក់របស់អ្នកតាមរយៈការសិតសក់ជាប្រចាំជាមួយនឹងក្រាសសិតសក់ធ្មេញធំៗ ដើម្បីទប់ស្កាត់កុំឲ្យខូចសក់។ 

៨- ពួកគេគេងលើខ្នើយដែលល្អសម្រាប់សក់
កន្សែងពោះគោ និងខ្នើយដែលអ្នកប្រើគឺពិតជាមានផលប៉ះពាល់ធំដល់សក់របស់អ្នក ដូច្នេះវាសំខាន់ណាស់ដែលត្រូវជ្រើសរើសកន្សែងពោះគោ និងខ្នើយឲ្យបានឆ្លាតវៃ។ ខ្នើយធ្វើពីក្រណាត់សូត្រគឺប្រសើរជាងសម្រាប់សក់របស់អ្នក ព្រោះខ្នើយបែបនេះអាចជួយរក្សាសំណើមសក់របស់អ្នកបានជានិច្ច។ 

៩- ពួកគេមិនលេងស្ទីលសក់ច្រើនដងនោះទេ
ប្រសិនបើអ្នកចង់លេងស្ទីលម៉ូត សូមកុំលេងវាច្រើនដឹង ឬញឹកញាប់ពេក វាមិនមែនជារឿងល្អទេសម្រាប់សុខភាពសក់របស់អ្នក។  

១០- ពួកគេមិនភ្លេចធ្វើឲ្យសក់មានជាតិសំណើមនោះទេ
មានផលិតផលសម្រាប់រក្សាសំណើមសក់, ម៉ាសរុំសក់ពេញមួយយប់ៗ និងក្រែមរក្សាសំណើមច្រើនណាស់ ដែលអាចធ្វើឲ្យអ្នករក្សាសក់ឲ្យស្ថិតក្នុងស្ថានភាពអស្ចារ្យគ្រប់ពេលវេលា។ អាហារត្រឹមត្រូវក៏នឹងជួយរក្សាសំណើមសក់របស់អ្នកដូចគ្នាផងដែរ។ សូមសាកល្បងញ៉ាំត្រី បន្លែស្រស់ ផ្លែបឺ និងប្រើប្រាស់ប្រេងដូង៕ 

មតិយោបល់