adverise with khmeread Index

ស្រវឹងស្រាបើកម៉ូតូបុកគូទរថយន្តពីរក្រោយរបួសបែកមុខមាត់

    ភ្នំពេញ ៖ យុវជន​ពី​នាក់​បើក​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​២៧១​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដល់​ចំណុច​កើត​មុខកា​រ៉ា​ស​សាំង​តូ​តា​ល់​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ពីរ​ក្រោយ​បណ្ដាល​ដួល​បោក​នឹង​ថ្នល់​រងរបួស​បែក​មុខ​មាត់​។​
    ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ត្រូវ​និង​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៥​ផ្លូវ​២៧១​ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​
    ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ពីរ​នាក់​បើក​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1-FH2740​បើក​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោក​ជា​។​
    ខណ​:​មកដល់​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ក៏​ជ្រុល​ចង្កូត​ទៅបុក​គូទ​រថយន្ត​វី​ស្តូ​ពីក្រោយ​ពេញទំហឹង​រួច​ខ្ទាត​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស​RX300​ពាក់​ស្លាក​លេខ​ភ្នំពេញ​2P-6808​រងរបួស​បែក​មុខមាត់​។​
    ក្រោយ​កើតហេតុ​រថយន្ត​វី​ស្តូ​មិនបាន​រករឿង​ទេ​ហើយ​បើករថយន្ត​ចេញទៅ​បាត់​។​ចំណែក​រថយន្ត​ឡិច​ស៊ី​ស​ក៏​មិន​ទាមទារ​សំណង​ដែរ ដោយ​ជនរងគ្រោះ​ដឹងខ្លួន​ទៅ​ព្យាបាល​ខ្លួនឯង​៕​


adverise with khmeread

មតិយោបល់