adverise with khmeread 24b302a5 a580 4076 8c55 1f8de9ee7115

គ្រោះថ្នាក់​ចរាចរណ៍​២​លើក​នៅ​កោះកុង​របួស​៣​នាក់​

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២​លើក​នៅ​ខេត្តកោះកុង ដាច់ដោយឡែក​ពីគ្នា បណ្តាលឱ្យ​មនុស្ស​៣​នាក់​រងរបួស។



    ១-​នៅ​រសៀល​ថ្ងៃទី​១៣ ​កក្កដា ​ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយ​ម៉ូតូ បុក​ម៉ូតូ នៅ​ចំណុច​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ​បណ្តាលឱ្យ​រងរបួស​២នាក់ (​ស្រី១នាក់ )​។​

    ក្នុងករណីនេះ​កម្លាំង​ប៉ូលិស​បាន​បញ្ជូន​ជន​រង​ឝ្រោះ ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រីឯ​ម៉ូតូ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ដោះស្រាយ​ពេល​ក្រោយ។​

    ២- នៅវេលា​ម៉ោង​១១ ​និង៣០នាទី​ព្រឹក​ថ្ងៃ​ដដែល មាន​ករណី​គ្រោះរ​ថ្នាក់​ចរាចរណ៍​បង្កដោយ​រថយន្ត ម៉ាក​លុច​ស៊ី​ស​៤៧០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U 9876 បើកបរ​ដោយ​ជនជាតិ​ចិន មាន​អ្នករួមដំណើរ៤នាក់។ ពេលនោះ​អ្នកបើកបរ​ក្នុង​ល្បឿន​លឿន ផ្លូវ​កោង ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាលឱ្យ​រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ឡើងលើ​តែម្តង។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង នៅ​ចំណុច​លើផ្លូវ​ក្រាល​កៅ​ស៊ូ ចំណុច​ផ្លូវ​កោង​ខាងកើត ផ្នែក​សឹក​រង​គិរីសាគរ ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ដោយ​បើកបរ​ពី​កើ​តទៅ​លិច តែ​មិន​បណ្តាលឱ្យ​រងរបួស​ទេ​។​

    បច្ចុប្បន្ន​ក្រុម​ហ៊ុន​យូ​ញៀន​កំពុង​យក​ឡានស្ទូច មក​ស្ទូច​យកទៅ​ក្រុម​ហ៊ុ​ន​វិញ៕

adverise with khmeread

មតិយោបល់