adverise with khmeread 1

ដឹង​ហេតុផល អ្នក​ច្បាស់​ជា​ទៅ​ផ្សារ​រកតែ​ចេក​ណា​មាន​ស្នាម​អុជៗ​ប៉ុណ្ណោះ​!

    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សារធាតុ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅក្នុង​ចេកទុំ​...​។​

​    ​ចេក​ដែល​កាន់​តែមាន​ស្នាម​អុជ​ច្រើន វារឹតតែ​ទុំ​ល្អ ហើយ​ចេក​បែបនេះ​គឺជា​ចេក​មាន​សុខ​ភាពល្អ​បំផុត​ដែល​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ព្រោះ​វា​ផ្ទុក​ជាតិ TNF ជា​សារធាតុ​ប្រឆាំង​កោសិកា​មិន​ប្រក្រតី (​ដែលនាំឱ្យ​កើត​មហារីក​)​។​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន​រកឃើញថា សារធាតុ TNF ក្នុង​ចេក​អុជៗ​ជួយ​ព្យាបាល​មហារីក​ប្រភេទ​ខ្លះ ដោយសារតែ​គុណ​ស​ម្ប​តិ្ត​របស់​វា​ក្នុង​ការជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​។ ពួក​អ្នកវិទ្យាសាស្ត្រ​ជប៉ុន​សឹងតែ​ច្បាស់​មួយ ១០០ ភាគរយ​ថា ចេក​អុជៗ​អាច​ទប់ស្កាត់​គ្រប់​ជំងឺមហារីក និង​ដុំ​សាច់​ទាំងឡាយ​។ 

​    ​អំឡុង​ការស្រាវជ្រាវ​នេះ គេ​បាន​លាតត្រដាង​ថា គុណសម្បត្តិ​របស់​ចេក​ប្រែប្រួល​មួយគ្រា​ទៅមួយ​គ្រា នៅពេល​ចេក​កាន់តែ​ទុំ​។ ពេល​ចេក​កាន់តែ​ទុំ និង​មាន​ស្នាម​អុជៗ នោះ​វា​នឹង​រឹត​តែមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​។ 

​    ​ក្រៅពី​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ TNF ក៏​បង្កើន​ចំនួន​កោសិកា​ឈាមស​ផងដែរ​។ បើ​អ្នក​ចង់បាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំងក្លា ត្រូវ​ពិសា​ចេក​អុជៗ​ឱ្យ ២ ផ្លែ​ក្នុង​មួយថ្ងៃ​៕

adverise with khmeread
ប្រភព៖ goodmorningcenter

អ្នកនឹងចូលចិត្ត

មតិយោបល់