adverise with khmeread Indestructible spray

ញាក់សាច់​! ជាមួយ​ស្ព្រា​យ​បាញ់ថ្នាំ​មួយ​នេះ​សូម្បី​សំបក​ស៊ុត​ក៏​មិនអាច​បំបែក​បានដែរ​

    ​ក្រុមហ៊ុន​មួយ​បាន​រចនា​ស្ព្រា​យ​បាញ់ថ្នាំ​មួយ ដែល​ធ្វើឱ្យ​វត្ថុ​ទាំងអស់​រឹងមាំ​មិនគួរ​ឱ្យ​ជឿ​។​

​    ​នេះ​គឺ Line-X ជា​ថ្នាំ​បាញ់​មួយ​ដែល​ធ្វើឱ្យ​វត្ថុ​នានា​រឹង​ដូច​ដែក​បាន​។ វា​ជាទូទៅ​ប្រើ​ទៅលើ​រថយន្ត​និង​ឡាន​ដឹកទំនិញ​។​

​    ​ប៉ុន្ដែ​ថ្នាំ​បាញ់​នេះ​ត្រូវបាន​ប្រើ​លើ​ជញ្ជាំង​នៃ​មន្ទីរ​បញ្ច​កោណ ដើម្បី​រក្សា​ជីវិត​មនុស្ស​ពី​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​។​

​    ​ក្រុមហ៊ុន​បាន​បាញ់​វា​ទៅលើ​វត្ថុ​ដែល​ផុយស្រួយ​ជាមួយនឹង Line-X ដើម្បី​មើលថា​តើ​គេ​អាច​បំបែក​វា​បាន​ឬក៏​អត់​។ ដូច​ក្នុង​វីដេអូ កែវ​ជ័រ​ពណ៌​ក្រហម​ស្រួយ​នេះ​ដំបូង​ឡើយ​ពេល​មិនទាន់​បាញ់ថ្នាំ​គឺ​ងាយ​កម្ទេច​ណាស់ ប៉ុន្ដែ​ក្រោយពី​បាញ់ថ្នាំ Line-X នេះហើយ មិន​ថា​អ្នក​ទម្ងន់​ប៉ុន្មាន​ក៏​មិនអាច​ជាន់​បំបែក​វា​បានឡើយ​។​

​    ​ហើយ​គេ​ក៏បាន​សាក​លើ​ស៊ុត ផ្លែ​ត្រសក់ស្រូវ និង​ចានថ្ម ក្រោយពី​បាញ់ថ្នាំ​នេះ​រួច​ក្លាយជា​របស់​ដែល​មិនអាច​បំបែក​បាន​ទាំងអស់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់