adverise with khmeread 1

បើ​អ្នកជា​ឆ្លាម តែ​អ្នក​បន្ត​ស៊ី​ត្រី​តូចៗ​ទេ​?

    ​អំឡុង​ការធ្វើ​ពិសោធន៍​ស្រាវជ្រាវ​មួយ ជីវ​វិទូ​សត្វ​សមុទ្រ​ម្នាក់​បានដាក់​ឆ្លាម​ចូលទៅក្នុង​អាងទឹក​ធំ​មួយ ហើយ​បន្ទាប់មក​ព្រលែង​ត្រី​តូចៗ​ចូលទៅ​អាង​នោះ​។ 

​    ​ដូចដែល​អ្នក​រំពឹង​អ៊ីចឹង ឆ្លាម​បាន​ហែល​ក្រវែល​អាងយ៉ាង​លឿន​ហើយ​វាយប្រហារ​ត្រី​តូចៗ​ទាំងនោះ​រួច​ស៊ី​ខ្ទេច​គ្មាន​សល់​មួយ​ក្បាល​។ 

​    ​បន្ទាប់មក ជីវ​វិទូ​សត្វ​សមុទ្រ​ម្នាក់​នោះបាន​ដាក់​កញ្ចក់​ក្រាស់​រឹងមាំ​មួយ​ខ័​ណ្ឌ​ចែក​អាង​ទឹកជា​ពីរ​។ បន្ទាប់មក ជីវ​វិទូ​ម្នាក់​នោះបាន​ដាក់​ឆ្លាម​ទៅ​ម្ខាង និង ត្រី​តូចៗ​ទៅ​ម្ខាង​ទៀត​។ 

​    ​ឆ្លាម​ចាប់ផ្តើម​វាយប្រហារ​យ៉ាង​លឿន​ជាថ្មី​ម្តងទៀត​។ ប៉ុន្តែ​លើក​នេះ ឆ្លាម​បាន​ជល់​នឹង​កញ្ចក់ រួច​ផ្លាត​ទៅក្រោយ​វិញ​។ ឆ្លាម​នោះ​មិន​ខ្វល់​អ្វី​ទាំងអស់ គិតតែ​ពី​ជល់​កញ្ចក់​នោះ​ដើម្បី​ស៊ី​ត្រី​តូចៗ​។ ស្របពេល​ដូចគ្នានេះ ត្រី​តូចៗ​ហែល​នៅ​ម្ខាង​ទៀត​មិនបាន​ភិតភ័យ និង​មិនមាន​គ្រោះថ្នាក់​អ្វី​ទាំងអស់​។ ចុងក្រោយ ឆ្លាម​បាន​ចុះចាញ់ បន្ទាប់ពី​ការធ្វើ​ពិសោធន៍​បាន​មួយ​ម៉ោង​។ 

​    ​ការធ្វើ​ពិសោធន៍​បែបនេះ​ត្រូវបាន​ធ្វើឡើង​បួន​ប្រាំ​ដង​នៅ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ទៀត​។ ឆ្លាម​នោះបាន​ថមថយ​ច​រិ​ក​វាយប្រហារ​របស់​វា និង​យូរៗ​ម្តង​ទើប​វា​ឆ្មក់​វាយ​ត្រី​តូចៗ រហូត​ទាល់តែ​វា​ធុញទ្រាន់ និង​ឈប់​វាយប្រហារ​តែម្តង​។ 

​    ​បន្ទាប់មកទៀត ជីវ​វិទូ​សត្វ​សមុទ្រ​បាន​ដក​កញ្ចក់​នោះ​ចេញ ប៉ុន្តែ​ឆ្លាម​មិនបាន​វាយប្រហារ​ត្រី​តូចៗ​ទេ​។ ឆ្លាម​នេះ​ត្រូវបាន​បង្ហាត់​ឱ្យ​ជឿថា រវាង​វា និង​ត្រី​តូចៗ​គឺមាន​របាំង​ខ័​ណ្ឌ​ចែកគ្នា ដូច្នេះ​ត្រី​តូចៗ​ទាំងនោះ​អាច​ហែល​សព្វ​ទីកន្លែង​ដោយ​គ្មាន​ការវាយប្រហារ​ពី​ឆ្លាម​ទេ​។ 

​    ​* យើង​ភាគច្រើន ក្រោយពី​ឆ្លងកាត់​ឧបសគ្គ និង​បរាជ័យ គឺ​ដឹង​តែ​ពី​ចុះចាញ់ និង​បញ្ឈប់​ការព្យាយាម​។ ដូច​ឆ្លាម​នៅក្នុង​សាច់រឿង​នេះ​អ៊ីចឹង យើង​ជឿថា ដោយសារ​យើង​មិន​ជោគជ័យ​ក្នុងពេល​អតីត យើង​ក៏​នឹងមិន​ជោគជ័យ​ពេលអនាគត​ដែរ​។ និយាយ​មួយបែប​ទៀត យើង​នៅតែ​បន្ត​មើលឃើញ​របាំង​នៅក្នុង​ខួរក្បាល​របស់​យើង បើទោះបីជា​នៅពេលដែល​គ្មាន​របាំង "​ពិតប្រាកដ​" កើតឡើង​រវាង​កន្លែង​ដែល​យើង​កំពុង​នៅ និង កន្លែង​ដែល​យើង​ចង់ទៅ​ក៏ដោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់