Index

លោក Jurgen Klopp ពណ៌នា​លោក Pep Guardiola ថា​ជា​គ្រូបង្វឹក​ល្អជា​គេ​ក្នុង​ពិភពលោក​

​គ្រូបង្វឹក Liverpool លោក Jurgen Klopp ជឿថា ក្របខ័ណ្ឌ Premier League នឹង​បន្ថែម​គ្រូបង្វឹក​លំដាប់​ពិភពលោក​បន្ថែមទៀត ប្រសិនបើ​លោក Pep Guardiola មក​អង់គ្លេស​ក្នុង​រដូវក្តៅ​ខាងមុខ​។ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានបញ្ជាក់​ហើយ​ថា គាត់​នឹង​ចាក​ចេញពី​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich ដើម្បី​ចាប់ផ្តើម​អាជីព​នៅ​ទឹកដី​ថ្មី ខណៈដែល​ក្រុម Manchester City និង Chelsea សុទ្ធតែ​ចង់បាន​រូបគាត់​មក​ដឹកនាំ​។​

​ហើយ​លោកគ្រូ​បង្វឹក Jurgen Klopp ដែល​បាន​ចូលមក​ជំនួស​គ្រូបង្វឹក Liverpool ចាស់​លោក Brendan Rodgers អាច​នឹង​ប្រឈមមុខ​ដាក់គ្នា​ម្តងទៀត ប៉ុន្តែ​លោក​ទទួលស្គាល់ថា វា​នឹងធ្វើ​ឲ្យ Premier League កាន់តែ​ពិបាក​ថែមទៀត​ប្រសិនបើ​មាន​វត្តមាន​គាត់​។

​គាត់​បាន​ប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់ Bild ថា "​ប្រសិនបើ​រឿងនេះ​គ្រាន់តែ​ជា​រឿង​ចចាមអារ៉ាម​ដូច​ការដោះដូរ​ដទៃទៀត​នៅទីនេះ អញ្ចឹង Pep ច្បាស់​ជា​ទៅ​ទីកន្លែង​ផ្សេង​ហើយ​"​។ គាត់​បាន​បន្តទៀតថា "​ប៉ុន្តែ​ប្រសិនបើ​វា​ពិតជា​កើតឡើង​មែន​នោះ ប្រហែលជា​គាត់​ជា​គ្រូបង្វឹក​ល្អ​ជាងគេ​ក្នុង​ពិភពលោក​ហើយៗ វា​នឹងធ្វើ​ឲ្យ​ក្រុម​ដទៃទៀត​ជួប​ការលំបាក​ជាមិនខាន​"៕

ប្រភព៖ ដេលីម៉ែល

មតិយោបល់