adverise with khmeread 1

ស្រី​ស្អាត​ម្នាក់នេះ​ប្រាប់​ពី​វិធី​ថែ​សម្រស់​ជាមួយ​ចេក​មួយ​ផ្លែ​! នាង​ខ្លួនឯង​ផ្ទាល់​ក៏​សឹង​មិន​ជឿ​នឹង​ភ្នែក​ដែរ​

    ​អ្នក​អាច​ប្រើប្រាស់​ចេក​សម្រាប់​គោលបំណង​ជាច្រើន ដូចជា​សុខភាព និង​សម្រស់​ជាដើម​។ អ្នក​ប្រហែលជា​បាន​បោះចោល​សំបកចេក បន្ទាប់ពី​ទទួលទាន​ចេក​រួច​មែន​ទេ​? ប៉ុន្តែ​អ្នក​ប្រហែលជា​មិនបាន​ដឹង​ទេ​ថា ជីវជាតិ​ចិញ្ចឹម​ដ៏​សំខាន់​របស់​ចេក​មិនមែន​សាច់​របស់​វា​ទេ គឺ​សំបក​របស់​វា​។ 

​    ​ខាងក្រោម​នេះ​គឺជា​ការប្រើប្រាស់​សំបកចេក​ដើម្បី​អត្ថប្រយោជន៍​សម្រស់ និង​សុខភាព​៖

​    ​* ឫស​លើ​ស្បែក​៖ កាត់​សំបកចេក​បែរ​ផ្នែក​ខាងក្នុង​របស់​វា​ចេញមកក្រៅ រួច​ដាក់​ពីលើ​បង់​បិត​ដំបៅ ហើយ​យកទៅ​បិត​លើ​ឫស​។ ធ្វើបែបនេះ​រាល់​យប់​ឱ្យបាន ១ សប្តាហ៍​។ ឫស​របស់​អ្នកនឹង​ថយចុះ ឬ​បាត់អស់​តែម្តង​។ 

​    ​* ខាត់​ធ្មេញ​ឱ្យ​ស​៖ កាត់​សំបកចេក​មួយ​ចំណិត យក​ផ្នែក​ក្នុង​ទៅ​ត្រដុស​ធ្មេញ​ឱ្យបាន ១ នាទី​រាល់ថ្ងៃៗ​។ 
​    ​
​    ​* ព្យាបាល​មុន​ឬ​ស្បែក​រមាស់​៖ សំបកចេក​គឺជា​ភ្នាក់ងារ​ប្រឆាំង​ការ​រលាក​សម្រាប់​ប្រឆាំង​មុន​។ ប្រសិនបើ​អ្នក​ទើប​ចេញ​មុន មុន​ខ្ទុះ ឬ​មុន​សាច់ អ្នក​អាច​យក​សំបកចេក​ត្រដុស​មុខ​ឬ​ផ្អឹប​ឱ្យ​ជាប់​នឹង​កន្លែង​កើតមុន​ឱ្យបាន​រាល់ថ្ងៃ​។ អ្នកនឹង​ឃើញ​មុន​ថយចុះ​ឬ​បាត់អស់​បន្តិច​ម្តងៗ​។ ហើយ​ស្បែក​រមាស់​ក៏​អាច​ព្យាបាល​ជា​ផងដែរ​តាមរយៈ​ការយក​សំបកចេក​ទៅ​ត្រដុស​កន្លែង​រមាស់​។ 

​    ​* ថែរក្សា​ស្បែ​កមុខ​៖ កាត់​សំបកចេក​ជា​កង់ៗ រួច​កិន​ជាមួយ​ខ្ទិះដូង​ក្នុង​ម៉ាស៊ីន​ក្រឡុក ឱ្យចេញ​ជា​ល្បាយ​ខាប់ៗ ហើយ​យ​កវាម​កបិទ​ធ្វើ​ម៉ាស​ថែរក្សា​សម្រស់​ស្បែ​កមុខ​។ 

​    ​* ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ ដោយ​គ្រាន់តែ​ពិសា​ចេក​ជាមួយ​ឈើអែម និង​រោយ​សូកូឡា​ពីលើ​បន្តិចបន្តួច​៕ 

 

adverise with khmeread
ប្រភព៖ goodmorningcenter

មតិយោបល់