adverise with khmeread Manchester united training

កូនសិស្ស​ចំណូល​ថ្មី​របស់ Mourinho បង្ហាញខ្លួន​នៅ​ជំរំ​ហ្វឹកហាត់​ដើម្បី​រៀបចំខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​

    ​កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Henrikh Mkhitaryan និង Eric Bailly ត្រូវបាន​គេ​ថត​ជាប់​សម្រាប់​ថ្ងៃ​ដំបូង​នៅក្នុង​ការហ្វឹកហាត់​សម្រាប់​ក្រុម​។​

​    ​កីឡាករ​ទាំង​ពីររូប​នេះ​បាន​ផ្ទេរ​មកកាន់​ទឹកដី Old Trafford នៅក្នុង​រដូវក្តៅ​នេះ ខណៈដែល​លោក Jose Mourinho បន្ថែម​ចំណូល​ថ្មី​ល្អៗ​របស់លោក​ចូលមកក្នុង​ក្រុម United​។​

​    ​Bailly គឺជា​កីឡាករ​ដំបូង​គេ​ដែល​បានធ្វើ​ដំណើរ​ចូលរួម​ក្រុម​ក្រោម​ការដឹកនាំ​របស់ Jose ដែល​ផ្ទេរ​ចេញពី​ក្រុម Villarreal ក្នុងតម្លៃ ៣០​លាន​ផោន (​ជិត​៤០​លាន​ដុល្លារ​) មុន​ពេលដែល​កិច្ចព្រមព្រៀង​ផ្ទេរ​របស់ Mkhitaryan ពី​ក្រុម Borussia Dortmund ទទួលបាន​ជោគជ័យ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់