adverise with khmeread Piers morgan wenger

មនុស្ស​លាក់ពុត​! ប្រិយមិត្ត​កាំភ្លើង​ធំ​លោក Piers Morgan រិះគន់ Arsene Wenger ក្រោយ Henry បែរខ្នង​ដាក់​ក្លឹប

    ​តារា​ល្បី​ដែលជា​ប្រិយមិត្ត​ផ្កាប់មុខ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal លោក Piers Morgan បានដាក់​ស្លាក​ឈ្មោះ​ឱ្យ​អ្នក​ចាត់​ទូទៅ​លោក Arsene Wenger ថា​ជា "​មនុស្ស​លាក់ពុត​" ម្នាក់ បន្ទាប់ពី Thierry Henry បាន​ចាក​ចេញពី​តំណែង​គ្រូបង្វឹក​ក្រុមយុវជន​របស់គាត់​នៅក្នុង​ទឹកដី Emirates ។​

​    ​អតីត​អ្នក​ខ្សែប្រយុទ្ធ​បារាំង Henry បានធ្វើការ​ជាមួយ​យុវជន​របស់​ក្លឹប​កាលពី​រដូវ​កាល​មុន ខណៈដែល​គាត់​ក៏​ជា​ផ្នែក​មួយ​នៃ​ការត្រៀម​ទទួល​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​អាជីព UEFA Pro របស់គាត់​ផងដែរ​។​

​    ​គាត់​ត្រូវបាន​ផ្តល់ជូន​នូវ​តំណែង​មួយ​ដែល​ត្រូវបាន​រៀបចំ​នៅ Arsenal ដោយ Wenger ប៉ុន្តែ​គាត់​ត្រូវបាន​ប្រាប់ថា គាត់​ត្រូវតែ​បោះបង់ចោល​ការងារ​ជា​អ្នកវិភាគ​នៅ​ទូរទស្សន៍ Sky Sports របស់គាត់ ប្រសិនបើ​គាត់​ចង់​ទទួលបាន​តំណែង​ជា​គ្រូបង្វឹក​យុវជន​អាយុ​ក្រោម ១៨ ឆ្នាំ​។​

​    ​អតីត​វីរបុរស​កាំភ្លើង​ធំ​រូបនេះ​បានសម្រេច​ចិត្ត​ជ្រើស​យក​ការព្រងើយកន្តើយ​ចំពោះ​សំណើ​មួយ​នេះ និង​បាន​បន្ត​អនុវត្ត​កាតព្វកិច្ច​នៅលើ​កញ្ចក់​ទូរទស្សន៍​របស់គាត់ ខណៈ Morgan ដែលជា​អ្នក​រិះគន់​មិន​សំចៃ​ទឹកមាត់​ទៅលើ Wenger ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ គឺ​គ្មាន​មន្ទិលសង្ស័យ​អ្វី​នោះឡើយ​ទៅលើ​អ្នក​ដែល​ត្រូវ​ស្តីបន្ទោស​ចំពោះ​បញ្ហា​មួយ​នេះ​។​

​    ​Morgan បាន​និយាយ​នៅលើ Twitter ថា "​ការបណ្តេញ Thierry Henry ចេញពី​បុគ្គលិក​បង្ហាត់​នៅ Arsenal គឺជា​ការ​អាប់យស​ទាំង​ស្រុង​។ អ្នកចាត់ការ Arsenal បាន​បណ្តេញ Thierry Henry ពី​បុគ្គលិក​បង្វឹក​ចំពោះ​ការមិន​ព្រម​បោះបង់​ការងារ​នៅ Sky TV​។ លោក​ខ្លួនឯង​ផ្ទាល់​ក៏​ធ្លាប់​ធ្វើជា​អ្នកវិភាគ​បាល់ទាត់​ដែរ​។ មនុស្ស​លាក់ពុត​"​។ 

​    ​"​គួរឱ្យ​ស្អប់ខ្ពើម​បំផុត​ចំពោះ​ការប្រព្រឹត្ត​ដាក់ Thierry Henry ពី​សំណាក់​អ្នកចាត់ការ Arsenal​។ Thierry ឥឡូវ​នឹង​ទៅ​ក្លឹប​គូប្រជែង​ដើម្បី​បង្ហាត់​កីឡាករ​ក្មេងៗ​វិញ​។ ពិតជា​គួរឱ្យ​ចង់​សើច​ណាស់​"៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់