adverise with khmeread 3633911100000578 3687068 image a 114 1468355893677

Rodgers ចេញមក​ដោះសារ​រឿង​ចាញ់​ក្លឹប​មិនដែល​ឮឈ្មោះ​

    ​Brendan Rodgers ព្យាយាម​ទទូច​ទាំង​បែកញើស​ជោគ​ថ្ងាស​ថា រឿង​ទាំងនោះ "​គ្មាន​អ្វីដែល​ត្រូវ​អាម៉ាស់​ឡើយ​" សម្រាប់ Celtic ទោះបីជា​គាត់​បាន​ផ្តល់ជូន​នូវ​លទ្ធផល​បរាជ័យ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ក្នុងការ​ប្រកួត​ដំបូង​ក្នុងនាម​គាត់​ជា​អ្នកចាត់ការ​ទូទៅ​ក៏ដោយ​។​

​    ​អតីត​ម្ចាស់​ពានរង្វាន់​អឺរ៉ុប European Cup មួយ​នេះ​ត្រូវបាន​ផ្តួល​ដោយ​លទ្ធផល ១-០ នៅក្នុង​ប្រទេស​ហ្គី​ប្រា​លតា ដោយ​ក្រុម Lincoln Red Imps ជា​ក្លឹប​មួយ​ដែលមាន​កីឡាករ​ចាប់​អាជីព​បាល់ទាត់​ជាការ​ងារ​ក្រៅ​ម៉ោង​ត្រូវ​បានដាក់​លេង​លើ​ទីលាន​ស្មៅ​សិប្បនិម្មិត​ដ៏​ពិបាក​លេង​នៅ​កីឡដ្ឋាន Victoria Stadium​។​

​    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក Rodgers បាន​ប្រទះ​ឃើញថា​ផែនការ​ដ៏​អស្ចារ្យ​របស់លោក​បាន​ស្ថិតនៅលើ​មហន្តរាយ បន្ទាប់ពី​កំហុស​មួយ​របស់ Efe Ambrose បានអនុញ្ញាត​ឱ្យ​គ្រាប់​បាល់​ដ៏​ច្របូកច្របល់​របស់ Lee Casciaro បានកើត​ឡើង​នៅ​ពីរ​នាទី​បន្ទាប់ពី​តង់​ទី​ពីរ​បានចាប់ផ្តើម​។​

​      ប៉ុន្តែ​គាត់​បាន​ទទូច​បន្ទាប់ពី​ហេតុការណ៍​នោះបាន​កើតឡើង​ថា ក្រុម​របស់គាត់​នឹង​នៅតែ​រីកចម្រើន​ក្រោយ​ការវិលត្រឡប់​សម្រាប់​ស​ប្តា​ហ៍​ក្រោយ​នៅ​ទឹកដី Parkhead របស់​ក្លឹប ហើយ​បាន​និយាយ​គាត់​មិនឃើញ​ការខ្វះខាត​នៃ​កម្លាំង​ផ្លូវចិត្ត​អ្វី​ឡើយ​ពី​ក្រុម​របស់គាត់​ទោះបី​ជាមាន​ទម្រង់​លេង​ដ៏​អន់បាន​កើតឡើង​កាលពី​ប្រកួត​មុន​ក៏ដោយ​។​

​    ​Rodgers បាន​បញ្ជាក់ថា "​គ្មាន​អ្វីដែល​ត្រូវ​អាម៉ាស់​ឡើយ​។ វា​ជាការ​ប្រកួត​ស្វិតស្វាញ​ក្នុង​លក្ខខណ្ឌ​ដ៏​លំបាក យើង​មិនអាច​ឆក់យក​ឱកាស​របស់​យើង​បាន ពួកគេ​ត្រូវតែ​ទទួលបាន​ឱកាស​របស់​ពួកគេ​អ៊ីចឹង​ហើយ​។ យើង​បាន​គ្របដណ្តប់ និង​បាន​បង្កើត​ឱកាស​ជាច្រើន​ដើម្បី​ជ័យជម្នះ​។ គ្រាន់តែ​ការ​ភ្លាត់ស្នៀត​គេ​វាយបក​មកវិញ យើង​ក៏​ចាញ់​តែម្តង​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់