adverise with khmeread Pay michy batshuayi watches his lamborghini get towed away

កីឡាករ​ចំណូល​ថ្មី​រក​ពិន្ទុ​ឱ្យ Chelsea ១-០ បាត់ទៅហើយ ខណៈ​ប៉ូលិស​អូស​ឡាន​យកទៅ​ផាក​ជិត ៤០០ ដុល្លារ​

    ​កីឡាករ​ចំណូល​ថ្មីរបស់​ក្រុម​តោ​ខៀវ Chelsea កីឡាករ Michy Batshuayi ត្រូវបាន​គេ​សណ្តោង​រថយន្ត Lamborghini តម្លៃ​ជាង ២៣​ម៉ឺន​កន្លះ​របស់គាត់​ចេញទៅ​ឆ្ងាយ ខណៈដែល​គាត់​បាន​ដើរ​កម្សាន្ត​នៅលើ​កោះ Ibiza ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បែ​ល​ហ្ស៊ី​ក​រូបនេះ ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ៣០០​ផោន (​ជិត​៣៩៣​ដុល្លារ​) បន្ទាប់ពី​ទុក​ឡាន​ខ្លួនឯង​នៅក្រោម​ម្លប់ឈើ​។​

​    ​Batshuayi បាន​រីករាយ​លើ​ដំណើរ​មួយចំនួន​មុនពេល​រដូវ​កាល​ថ្មី​ឈាន​មកដល់​ជាមួយ​ក្រុម​តោ​ខៀវ ក្រោយ​ការផ្ទេរ​របស់គាត់​ក្នុងតម្លៃ​ខ្លួន ៣៣​លាន​ផោន (៣៤​លាន​ដុល្លារ​) ពី​ក្រុម Marseille ។​

​    ​គាត់​បាន​ទុក​រថយន្ត​របស់គាត់​នៅក្រោម​ម្លប់ឈើ ប៉ុន្តែ​ពេល​គាត់​បាន​ត្រឡប់មកវិញ​វា​ត្រូវបាន​សណ្តោង​ដោយ​ប៉ូលិស​អេ​ស្ប៉ា​ញ​។​

​    ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក កីឡាករ​នេះ​បាន​ទៅយក​ឡាន​ទំនើប​របស់ខ្លួន​មកវិញ​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​បង់លុយ​ថ្លៃ​ពិន័យ​និង​សណ្តោង​ចំនួន ៣៩៣ ដុល្លារ​៕ 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់