adverise with khmeread Liu yifei

សន្តិសុខត្រូវបានពង្រឹងសម្រាប់តារាស្រី Liu Yifei បន្ទាប់ពីមានឧប្បទវហេតុកើតឡើង

          រយៈ​ពេល​ជា​ងមួយខែ​ បន្ទាប់ពី​ត្រូវ​អ្នក​គាំទ្រ​ម្នាក់​ស្ទុះមក​ឱប​ផ្តួល​នៅលើ​ឆាក តារាស្រី Liu Yifei បាន​បង្ហាញភាព​ប្រយ័ត្ន​ប្រយែង​ជាង​មុន​នៅពេល​បង្ហាញ​មុខ​ក្នុង​កម្មវិធីសាធារណៈ។

          នៅពេល​តារាស្រីរូបនេះកំពុង​ឃោសនា​រឿង “Night Peacock” ជា​ការ​ផលិត​រួមគ្នា​រវាង​ចិន និងបារាំង​នៅក្រុងក្វាងចូវកាលពី​ថ្ងៃទី​១៩​ខែឧសភា​ភ្លាមៗ​នោះ​មាន​បុរសម្នាក់​ស្ទុះឡើង​មក​លើ​ឆាក​។

          បុរសម្នាក់នោះ​បាន​ស្ទុះ​ឱប​ Liu ពីក្រោយ ហើយ​ធ្វើ​ឲ្យ​ដួល​ទាំង​ព្រម​នៅលើ​ឆាក​។ អំឡុង​សន្និសីទកាសែតនាពេល​ថ្មីៗ សម្រាប់​ភាព​យន្ត​នាពេល​ខាងមុខ​រឿង “Never Gone” គេឃើញ​វត្តមាន​សន្តិសុខ​ច្រើន​ជាង​មុន។

          អ្នក​កាសែត​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​បង្ហាញ​កាត​ ហើយ​ត្រូវ​ឆ្លង​កាត់​កន្លែង​ស្គែន។ ចំណែក​ឆាក​ ត្រូវ​បាន​រៀបរ​ខណ្ឌចែក​។

          Liu ដែល​ស្ទាក់​ស្ទើរ​មិន​និយាយ​អំពី​ការ​វាយ​ប្រហារ​នេះ និយាយថា តួអង្គ​ថ្មី​នេះ​បានធ្វើ​ឲ្យ​នាងនឹក​ឃើញ​ដល់​វ័យ​ជំទង់​របស់នាង។ តារា​ស្រីវ័យ​២៩​ឆ្នាំ​រូបនេះ​និយាយថា ភាព​យន្តនេះ​នឹង​រំឭក​ទស្សនិក​ជន​អំពី​ពេល​វេលាយុវជន​របស់ខ្លួន៕

 

adverise with khmeread
ប្រភព៖ asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់