adverise with khmeread 279da659 ae0a 421b 864e cfe2330c3592

ឡិច​ស៊ីស​បុក​រនាំង​ដែក​បាក់​អស់​៥​ផ្ទាំង​និង​ធ្លាយ​ទៅ​ទី​ផ្លូវ​ម្ខាង​បុក​រថយន្ត​មួយទៀត​

    ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៥​ផ្ទាំង​បាន​បាក់ ដោយសារតែ​រថយន្ត​ឡិចស៊ី​សជី​អិ​ច​៣០០ បើ​រេ​ចង្កូត​បុក​រះ​ពេញទំហឹង និង​ធ្លាយ​ទៅ​ផ្លូវ​ម្ខាង​ទៀត​បុក​រថយន្ត​កូរ៉ូឡា​កំពុង​ធ្វើ​ដំណើ​រ​បណ្តាល​រង​ការខូចខាត​ថែមទៀត​។​

    ហេតុការណ៍​នេះ​បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​១០ ​និង​៤០​នាទី​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ធនាគារ​ឯកទេស​វី​ង តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

    ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា នៅមុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​ឡិច​ស៊ី​សជី​អិ​ច​៣០០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-9929 បើ​ក​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ទិសដៅ​ពី​ជើ​ង​ទៅ​ត្បូង។​

    ពេលមកដល់​កន្លែង​កើ​ត​ហេតុ​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​ធ្លាយ​ទៅ​ផ្លូវ​ម្ខាង​ទៀត​បុក​រថយន្ត​កូរ៉ូឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-7338 ដែល​កំពុង​ធ្វើដំណើរ​បណ្តាលឱ្យ​រង​ការខូចខាត​។​

    ក្រោយមក​ភាគី​ខាង​រថយន្ត​បង្ក​បាន​ចេញសង​ថ្លៃ​ខូចខាត​រថយន្ត​កូរ៉ូឡា ហើយ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការវាស់វែង និង​យក​រថយន្ត​ឡិច​ស៊ី​ស​បង្កហេតុ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើ​ង​គោក​រាជធានី​ភ្នំពេញ ដើ​ម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់