Shawn Yue ស្នើសុំឲ្យ Blackie Chen ជួយណែនាំមិត្តស្រី

តារាភាព​យន្ត Shawn Yue តួអង្គក្នុងរឿង Hong Kong Male បាន​ធ្វើ​ដំ ណើរ​ទៅ​ទីក្រុងតៃប៉ិ​ ដើម្បី​បើក​ហាង​មួយ​សម្រាប់​លក់​ផលិត​ដែល​មាន​យីហោ​ផ្ទាល់ខ្លួន ហើយមិត្តជិតស្និទ្ធ Blackie Chen បាននាំក្រុមគ្រួសារ​របស់​ខ្លួន​ទៅ​គាំ ទ្រ Shawn Yue ។ ខណៈ​ពេល Blackie កំពុងលេងជាមួយកូន​ប្រុស​របស់​ខ្លួន តារាភាព​យន្ត Shawn បានប្រាប់ Blackie ឲ្យ​ណែនាំ​ស្រីៗ​ដល់​ខ្លួន។

នៅ​ថ្ងៃនោះ Shawn បានចែក​រំលែក​រូបភាព​ក្រុម​គ្រួសាររបស់ Blackie ខ្លួន​លោកនិង​មិត្តភក្តិ​ ដែល​អង្គុយ​នៅ​លើ​ស្មៅ ហើយ​សរសេរសារមួយ​ថា “​សេចក្តី សុខគឺសាមញ្ញ​បំផុតហើយវាគឺជា​ការជួបជុំ​មិត្តភក្តិ។ ចំណែក Blackie បាន​បង្ហោះ រូបភាព​មួយ​ទៀត​ ហើយ​សរសេរសារថា “​ការជួបជុំមិត្ត​ភក្តិ​គឺតែងតែសប្បាយ​រីក រាយ”។

ទោះបី​ជា​យ៉ាងណា អ្នក​និយម​អ៊ីនធើណិត​បារម្ភ​អំពី​ថា តើ Blackie នឹង​ណែនាំ​ស្រីៗ​ដល់ Shawn នៅ​ពេល​ណា ហើយ​អ្នក​គាំទ្រ​ស្រីៗ​បាន​អះអាង​ថា ពួកគេ​អាច​ជា​បេក្ខភាព​ ដោយ​មិន​ចាំបាច់ Blackie ណែនាំ​ទេ”៕

Shawn yue
adverise with khmeread
ប្រភព៖ asianpopnews

អ្នកនឹងចូលចិត្ត

Loading ad ...