adverise with khmeread 1

ប៉ូលិសមន្ទីរប្រឆាំងគ្រឿញៀនឃាត់ខ្លួន៥នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀន

    ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​នៅមុខ​ពេទ្យ​លោកសង្ឃ​នោះ​ត្រូវ​ប៉ូលិស​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀនក្រសួងមហាផ្ទៃ​ធ្វើការ​បង្ក្រាប កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៩​ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រុម​១១​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​
     ប្រតិបត្តិការ​នោះ​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ធី សារ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​ង​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​លោ​ព្រះរាជអាជ្ញារង​អម​សាលាដំបូងរាជធានី​ភ្នំពេញ​។​
     ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៥​នាក់​ដែល​ឃាត់ខ្លួន​នោះ​ទី​១-​ឈ្មោះ មិ​ស មាន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជា​ម្ចាស់ផ្ទះ​និង​ជា​អ្នកលក់​ថ្នាំញៀន ទី​២-​ឈ្មោះ សាយ ស្រីមុំ ភេទ​ស្រីអាយុ​២៤​ឆ្នាំ​ត្រូវជា​ប្រពន្ធ​មុខរបរ​លក់ដូរ​នៅផ្ទះ​ខាងលើ​មាន​ស្រុកកំណើត​ស្រុក​កោះធំ ខេត្តកណ្តាល ទី​៣-​ឈ្មោះ ភួង សុ​ភក្ត្រ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​សិស្ស ស្នាក់នៅ​ភូម​ចំរើន​ផលសង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ ទី​៤-​ឈ្មោះ ចំរើន រ៉ា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​និង​ទី​៥-​ឈ្មោះ លួង ឃួន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មុខរបរ​ចែកចាយគ្រឿងញៀន ស្នាក់នៅ​ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​
     សមត្ថកិច្ច​បន្តថា សម្ភារ​:​ដកហូត​មាន​ម៉ូតូ​៤​គ្រឿង​ថ្នាំញៀន​ប្រភេទ​ក្រាម​ថ្លា​ស​ចំនួន​២​កញ្ចប់​ធំ​រួម​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយចំនួន​។​
     បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវ​ប​ញ្ជួ​ន​ទៅកាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​បន្ត​៕​

adverise with khmeread

មតិយោបល់