adverise with khmeread B2774252 e9cc 4e5f 845d c2651d7016b7

អាវុធហត្ថ​ខណ្ឌដូនពេញ​ បង្ក្រាប់​ និង​ចាប់បាន ​ជនសង្ស័យ​ឆក់​ម្នាក់ ​និង​ម៉ូតូ​មួយគ្រឿង​

    ភ្នំពេញ ​៖ រយៈពេល​កន្លះ​ម៉ោង​ក្នុង​ខណ្ឌដូនពេញ​មាន​ករណី​ប៉ុនប៉ង​កាប់​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច​និង​ករណី​ឆក់​ទូរស័ព្ទ​ជនបរទេស​បានសម្រេច តែ​ត្រូវ​អាវុធហត្ថ​ខណ្ឌដូនពេញ​ដេញ​បង្ក្រាប ​និង​ចាប់បាន​ជនសង្ស័យ​ឆក់​ម្នាក់​រួមទាំង​ម៉ូតូ​មួយគ្រឿង​ទៀត។​

    អំពើ​ឆក់​ប្លន់​ខាងលើ​កើតឡើង​នៅវេលា​ម៉ោង៩ យប់​ថ្ងៃទី ១៣ ខែ​កក្កដា​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​១៤៨​កែង​នរោត្តម សង្កាត់​ផ្សារកណ្តាល​ទី​២​ខណ្ឌដូនពេញ ​និង​ករណី​ឆក់​ទូរស័ព្ទ​កើតឡើង​នៅវេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​តាម​បណ្តោយ​ផ្លូវ​៥១​ កែង​១៨៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ខណ្ឌដូនពេញ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា នៅវេលា​ម៉ោង​៩​យប់​មាន​ករណី​ប៉ុនប៉ង​កាប់​ប្លន់​យក​ម៉ូតូ ស៊ុយ​ហ្សុ​យ​គី និ​ច ពណ៌​ក្រហម តែ​មិនបាន​សម្រេច​ទេ ហើយ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ពណ៌ខ្មៅ នៅពេល​ផ្អើលឆោឡោ​នោះ អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ជិះ​ដេញតាម​ប្រកិត​ពីក្រោយ​រហូតដល់​វត្ត​ស្ទឹងមានជ័យ​ក៏​បាត់ដាន ដោយសារតែ​ជនសង្ស័យ​ជិះ​ចូល​តាម​ច្រក​ចំហៀង​វត្ត។​

    បន្ទាប់ពី​បាត់ដាន​ជនសង្ស័យ ខាង​អាវុធហត្ថ​ក៏​ត្រឡប់មក​គោលដៅ​វិញ។ ពេល​ជិះ​ដល់​ស្តុ​ប​អាងទឹក ក៏មាន​គេ​រាយការណ៍​ប្រាប់ថា មាន​ករណី​ឆក់​ទូរស័ព្ទ​ជនបរទេស​បានសម្រេច​នៅ​ផ្លូវ​១៨៤​កែង​៥១ ហើយ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ជិះ​ដល់​ផ្លូវ​នេ​រុ​ហ៍​កាត់​តាម​ស្តុ​ប​អាងទឹក។​

    ពេលនោះ​កម្លាំង​អាវុធហត្ថ​ដែល​ត្រឡប់​ពី​ស្ទឹងមានជ័យ​ក៏​ចាំ​ពួនស្ទាក់​ត្រង់ចំណុច​អាងទឹក ក៏​ឃើញ​មុខសញ្ញា​ជិះ​កាត់​មែន ហើយក៏​ដេញតាម​រហូតដល់​ផ្លូវ​នេ​រុ​ហ៍​កែង​១៥៦ ទើប​ចាប់បាន​ម្នាក់​ដោយសារតែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅបុក​គូទ​រថយន្ត តូ​យូ​តា​ប្រូស ដួលសន្លប់​របួសធ្ងន់។​

    ក្រោយពេល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​បាន​ហើយក៏​នាំមក​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​រួមជាមួយ​ម៉ូតូ​ហុងដា​ស៊េរី​ឆ្នាំ​២០១៦ ​ពណ៌​ខ្មៅ​អត់​ស្លាក់​លេខ​របស់​ជនសង្ស័យ​មួយគ្រឿង​ផងដែរ​។ តែដោយសារ​ជនសង្ស័យ​របួសធ្ងន់​អាវុធហត្ថ​ក៏​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត។     

    ដោយឡែក​ជនបរទេស​ដែល​ត្រូវ​ក្រុមចោរឆក់​ទូរស័ព្ទ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​អាវុធហត្ថ​ខណ្ឌដូនពេញ​ផងដែរ។ យ៉ាងណាក៏ដោយ​ខាង​អាវុធហត្ថ​មិនទាន់បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ៕​

adverise with khmeread

មតិយោបល់