adverise with khmeread Bkn 20160710224828402 0710 00862 001 01p

Raymond នៅតែបង្ហាញការយកចិត្តទុកដាក់ចំពោះ Karena បើទោះបី ខ្លួននៅឆ្ងាយ

តារាភាពយន្ត Raymond Lam និងតារាស្រី Karena Ng មាន​ទំនាក់ទំនង​ស្នេហា​ជាង​៣​ឆ្នាំ​មក​ហើយ​ ហើយ​នៅ​តែជា​គូស្នេហ៍​ដ៏ផ្អែម​ល្ហែម។ បើទោះបីជា​ Raymond ធ្វើ​ការងារ​នៅ​បរទេសញឹកញាប់ក៏ដោយ ក៏លោក​នៅ​តែ​អាចមើល​ថែ​ឆាកជីវិត​ប្រចាំ​ថ្ងៃរបស់ Karena ។

កាលពី​​ ពីរបីថ្ងៃមុន គេឃើញ​នាងយួរ​កាបូប​ពណ៌​ខៀវ ហើយ​ប្រើ​ប្រាស់​ទូរ ស័ព្ទ​ខណៈ​ពេល​នាងឈរតែម្នាក់ឯង​នៅ​ទីប្រជុំជន​។ Karena ញញឹម​ខណៈ​ពេល​សម្លឹងមើល​ទូរស័ព្ទ​ហើ​យ​នាងប្រហែល​ជា​កំពុង​សន្ទនា​ជាមួយ​នឹង​ Raymond ។

            មិនយូរប៉ុន្មាន គេឃើញ​រថយន្ត​ទំនើបពណ៌​ខ្មៅ​ដែល​មាន​តម្លៃប្រហែល​២,៤​លាន​ដុល្លារហុងកុង​មក​ទទួល​ហើយ Karena បាន​ឡើង​ជិះ​រថយន្ត​។

            តាមរយបាយ​ការណ៍​ថា រថយន្ត​នេះ​ចុះបញ្ជីក្រោម​ឈ្មោះក្រុម​ហ៊ុន​មេ​របស់ Raymond ហើយ​រថយន្ត​នេះទើបនឹងទិញ​បានរយៈ​ពេល​២​ខែ​ប៉ុណ្ណោះ។ បើទោះ​បីជា Raymond មិនស្ថិតក្នុងរថយន្តនោះ ប៉ុន្តែ​គាត់បាន​រៀបចំតៃកុង​រថយន្ត​មក​ទទួល​ Karena ហើយ​ច្បាស់​ណាស់ថា Raymond ស្រឡាញ់​នាង​ខ្លាំងណាស់៕

adverise with khmeread
ប្រភព៖ asianpopnews

អ្នកនឹងចូលចិត្ត

មតិយោបល់