adverise with khmeread Untitled 1

រុស្ស៊ី​ធ្វើ​សមយុទ្ធ​ដូច​ក្នុង​សឹកសង្គ្រាម​ពិតៗ ខណៈដែល​ណា​តូ​បង្កើន​ទ័ព​មក​កៀក​ប្រទេស​ក្បែរ​ខាង​ខ្លួន​

    ​យានជំនិះ​យោធា​រាប់រយ​គ្រឿង​ដែល​រួមទាំង​ជើង​ទម្រ​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ជាច្រើន​បាន​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​នៅ​ទូទាំងប្រទេស​រុស្ស៊ី​។ នេះ​បើតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។ 

​    ​រថយន្តយោធា​ចំនួន​៤០០​គ្រឿង ជើង​ទម្រ​បាញ់​មី​ស៊ី​ល​ប្រភេទ Topol មី​ស៊ី​ល Topol-M និង មី​ស៊ី​ល Yars យន្តហោះ​ដ្រូ​ន​ជាច្រើន​គ្រឿង​ព្រមទាំង​កងទ័ព​រាប់រយ​នាក់​ចូលរួម​សមយុទ្ធ​នេះ​នៅ​តំបន់​ព្រៃ​អា​ល់តា​យ (Altay)​។​

​    ​ការធ្វើ​សមយុទ្ធ​នេះ​កើតឡើង ខណៈដែល​អង្គការ​ណា​តូ​និង រុស្ស៊ី​រៀបចំ​ជំនួប​ពិភាក្សា​ជា​លើកទីមួយ​របស់​ពួកគេ​ចាប់តាំងពី​អង្គការ​នេះ​បាន​ព្រមព្រៀង​នៅឯ​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ទីក្រុង​វ៉ា​សូវី ប្រទេស​ប៉ូឡូញ ដើម្បី​បង្កើន​វត្តមាន​របស់ខ្លួន​នៅ​អឺរ៉ុប​ខាងកើត ដោយសារ​មានការ​ភ័យខ្លាច​ចំពោះ​ការ​លុកលុយ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​។​

​    ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន RT របស់​រុស្ស៊ី​បានឱ្យដឹងថា ក្រុម​អ្នកបញ្ជា​ជើង​ទម្រ​មី​ស៊ី​ល​បានធ្វើការ​ហ្វឹកហាត់​ជានិច្ច ហើយ​ការផ្តោត​សំខាន់​អំពី​សមយុទ្ធ​ប​ច្ច​ប្បន្ន​នេះ​គឺ​វិធានការ​វាយបក​ដ៏​បំផ្លិចបំផ្លាញ​តប​ទៅ​សត្រូវ​វិញ​។ 

​    ​អង្គការ​ណា​តូ​បាន​និយាយថា​ខ្លួន​នឹង​ជូនដំណឹង​ដល់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​អំពី​ការសម្រេចចិត្ត​កាល​ពីស​ប្តា​ហ៍​មុន​ដើម្បី​បញ្ជូន​កងទ័ព​បួន​កង​វ​រសនា​តូច​សរុប​ចំនួន​៤.០០០​នាក់​ទៅ​ប្រទេស​ប៉ូឡូញ​និង​បណ្តា​រដ្ឋបាល់​ទិ​ក (Baltic) ដែលមាន​ការភ័យខ្លាច​ចាប់តាំងពី​មានការ​កាន់កាប់​របស់​រុស្ស៊ី​នៅ​តំបន់​គ្រី​មេ ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ​២០១៤៕

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់