adverise with khmeread 5786420825707 ds curve left

ឧ​ត្ត​ម​សេនីយ៍​អាមេរិក​និយាយថា​រកឃើញ​រឿង​សិច ៨០ ភាគរយ​ក្នុង​កុំព្យូទ័រ​របស់​ពួក ISIS ដែល​គេ​ចាប់ខ្លួនបាន​

​    ​ឧ​ត្ត​ម​សេនីយ៍​ឯក​លោក Michael Flynn អះអាងថា រកឃើញ​កុំព្យូទ័រ​យួរដៃ​របស់ពួក​ជី​ហាត ពោរពេញ​ទៅដោយ​រឿង​អាសអាភាស នៅពេល​ពួកគេ​ត្រូវបាន​ឃុំខ្លួន​ដោយ​ទ័ព​អាមេរិក​។​

​    ​ការអះអាង​នេះ​គឺ​ដូច​ជាការ​ចំអក​មួយ​ដាក់​ពួក ISIS ដែល​អះអាងថា​ខ្លួន​អនុវត្ត​តាមច្បាប់​អ៊ីស្លាម​ដ៏​តឹងរ៉ឹង ដែល​ហាមប្រាម​មិនឱ្យ​មើល​រឿង​អាសអាភាស​នោះ​។​

​    ​លោក Flynn បាន​សរសេរ​ក្នុង​សៀវភៅ​របស់គាត់​ឈ្មោះថា "The Field of Fight: How We Can Win the Global War Against Radical Islam and Its Allies" ដែល​និយាយថា ការមើល​រឿង​អាសអាភាស​ជួយ​ឱ្យ​ពួក​ជី​ហាត​ជ្រុលនិយម​ទាំងនេះ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ផ្លូវភេទ​សាហាវយង់ឃ្នង​។​

​    ​គាត់​ក៏បាន​បង្ហាញ​វីដេអូ និង​បាន​រកឃើញ​នៅលើ​កុំព្យូទ័រ​យួរដៃ​មាន​​រឿង​សិច ៨០ ភាគរយ​៕

adverise with khmeread
ប្រភព៖ Daily Star

មតិយោបល់