482332266

អតីត​បុគ្គលិក​កម្មវិធី​កុមារ​ប៉ុស្តិ៍ BBC ដែល​ថត​ដោះអាវ​ហើយ​ត្រូវ​បណ្តេញចេញ​ភ្លែត សរសេរ​រៀបរាប់​កំហុស​របស់ខ្លួន​

    ​អតីត​ពិធី​ការិនី​កម្មវិធី​កុមារ CBeebies ម្នាក់​បាន​លាតត្រដាង​ថា​ខ្លួន​ត្រូវគេ​បណ្ដេញ​ចេញពី​ការងារ បន្ទាប់ពី​ផុស​រូប​អាក្រាតកាយ​ក្នុង​យុទ្ធនាការ PETA ។​

​    ​Sarah-Jane Honeywell វ័យ ៤២ ឆ្នាំ ត្រូវបាន​ដកចេញ​ពី​កម្មវិធី​កុមារ​ប៉ុស្ដិ៍ BBC ក្នុង​ឆ្នាំ ២០០៨ បន្ទាប់ពី​លេច​រូបភាព​ស្រាត​របស់ខ្លួន​នៅ​ទំព័រមុខ​សារព័ត៌មាន​ក្នុងស្រុក ហើយ​ឥឡូវនេះ​លោកស្រី​បាន​សរសេរ​អំពី​បទពិសោធន៍​នេះ​នៅលើ​វេ​ប​សាយ​ផ្ទាល់ខ្លួន​។​

​    ​Sarah-Jane និយាយថា "​ខ្ញុំ​បានធ្វើ​ខុស​ទាំងស្រុង ហើយ​ភាព​ឆោតល្ងង់​របស់ខ្ញុំ​ដែល​ចង់បង្ហាញ​តម្លាភាព និង​ការ​រស់នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​បានធ្វើឱ្យ​ខ្ញុំ​ត្រូវគេ​បណ្ដេញចេញ​"​។​

​    ​"​ខ្ញុំ​បានត្រឹមតែ​ស្ដីបន្ទោស​ឱ្យ​ខ្លួនឯង​ប៉ុណ្ណោះ ខ្ញុំ​ដឹង​ដឹង​រឿងនេះ ប៉ុន្ដែ​កូនៗ​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ងប់​ង​ល់​ណាស់​រឿង​ស្រាត​ដើម្បី​បំពេញ​ការរីករាយ​ដល់​កូនៗ ប៉ុន្តែ​វា​មិនអាច​បំពេញ​ការរីករាយ​ដល់​ក្មេង​ដទៃ​ទេ​"​។​

​    ​លោកស្រី​ក៏បាន​និយាយទៀតថា ម្ចាស់​សហកម្ម​វិធី​លោក Justin Flectcher មិនដែល​និយាយ​រក​ខ្លួន​ម្ដងណា​ឡើយ​បន្ទាប់ពី​ត្រូវបាន​ដេញចេញ​ពី​កម្មវិធី​៕

ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់