adverise with khmeread 363fadea00000578 0 image a 1 1468450104943

ខណៈ​អង់គ្លេស​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ​លឿន​បំផុត រុស្ស៊ី​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​បំបាំងកាយ​លឿន​ជាង​សំឡេង​

    ​យោងតាម​វេ​ប​សាយ Daily Mail ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បានឱ្យដឹងថា យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​បំបាំងកាយ​លឿន​ជាង​សំឡេង​ជំនាន់​ថ្មី​របស់​រុស្ស៊ី​អាច​នឹងធ្វើ​ការហោះហើរ​នៅត្រឹម​ឆ្នាំ ២០២០​។ 

​    ​មេៗ​យោធា​អះអាងថា ម៉ាស៊ីន​សម្រាប់​យន្តហោះ​នេះ​បានធ្វើ​តេស្ត​រួចហើយ ហើយ​យន្តហោះ​គំរូ​អាច​នឹង​ហោះ​ឡើងលើ​មេឃ​ក្នុង​រយៈពេល ៦ ឆ្នាំ​ទៀត​។ 

​    ​យន្តហោះ​នេះ​អាច​ហោះ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​ក្នុង​រយៈពេល ២ ម៉ោង និង​ទម្លាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដ៏​វិនាស​ហិនហោច មុនពេល​វិល​ត្រឡប់មក​មូលដ្ឋានទ័ព​របស់ខ្លួន​វិញ​។ 

​    ​ម៉ាស៊ីន​ដែល​ធ្វើតេស្ត​រួច​រំពឹង​យកមក​បង្ហាញ​នៅ​វេទិកា​បច្ចេកវិជ្ជា​យោធា​អន្តរជាតិ​ឆ្នាំ ២០១៦ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ៦ ដល់ ១១ ខែកញ្ញា​ខាងមុខ​នៅ​ទីក្រុង​មូ​ស្គូ​។ 

​    ​ឧ​ត្ត​ម​សេនីយ៍​ឯក Sergei Karakayev មេបញ្ជាការ​កងកម្លាំង​កាំជ្រួច​យុទ្ធសាស្ត្រ​រុស្ស៊ី​បាន​បញ្ជាក់ថា ម៉ាស៊ីន​គំរូ​សម្រាប់​យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​បាន​ផលិតឡើង​និង​ធ្វើតេស្ត​ជោគជ័យ​នៅ​សាខា​បណ្ឌិត្យសភា​យោធា​នៅ Serpukhovo​។​

​    ​ទន្ទឹមនេះដែរ អង់គ្លេស​ក៏បាន​និយាយថា​ខ្លួន​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ដើម្បី​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ​លឿន​ជាង​សំឡេង ដែល​អាច​នឹងដាក់​ឱ្យប្រើ​នៅ​ឆ្នាំ ២០២០ ខាងមុខ​ដូចគ្នា ប៉ុន្តែ​ត្រូវ​ប្រើពេល ៤ ម៉ោង​ហោះ​ជុំវិញ​ពិភពលោក គឺ​ចាញ់​យន្តហោះ​រុស្ស៊ី ២ ម៉ោង​៕ 

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់