adverise with khmeread Bufffeat

ក្រោយពី​ឡើង​ទម្ងន់​រហូតដល់​ទៅ ២០៦ គីឡូក្រាម​កីឡាករ​សាច់ដុំ​សិច​ស៊ី​ម្នាក់នេះ​ឥឡូវ​ស្រក​ជាង ១៣៦ គីឡូក្រាម​

    ​តើ​អ្នកនឹង​ជឿ​ទេ​បុរស​ម្នាក់នេះ​ស្រក​ទម្ងន់​ជិត​ពាក់កណ្ដាល​នៃ​ទម្ងន់​សរុប​របស់ខ្លួន​?

​    ​លោក Richard Branscum វ័យ ២៦ ឆ្នាំ គឺជា​កីឡាករ​សាច់ដុំ​ទម្ងន់ ១១១ គីឡូក្រាម ប៉ុន្ដែ ១១ ឆ្នាំ ក្រោយមក បន្ទាប់​ការស្លាប់​របស់​ឪពុក​គាត់ គាត់​បានចាប់ផ្ដើម​មាន​រោគ​ផ្លូវចិត្ត​ដោយ​ហូប​អាហារ​ច្រើនៗ​។​

​    ​Branscum បាន​ប្រាប់​ទៅ​វេ​ប​សាយ Caters News ថា "​មើល​ត្រឡប់​ថយ​ក្រោម​វិញ ខ្ញុំ​បានដឹងថា​ខ្ញុំ​បាន​ញ៉ាំ​អាហារ​ដើម្បី​លួងលោម​ចិត្ត​ខ្លួនឯង​ជានិច្ច នៅពេលដែល​ខ្ញុំ​នឹក​ប៉ា​ខ្ញុំ​ខ្លាំង​"​។​

​    ​គិត​ត្រឹម​ឆ្នាំ ២០០៨ Branscum បាន​ឡើង​ទម្ងន់​រហូតដល់​ទៅ ២០៦ គីឡូក្រាម​។ 

​    ​របត់​ផ្លាស់ប្តូរ​របស់ Branscum បាន​កើតឡើង​នៅពេល​វេជ្ជបណ្ឌិត​របស់គាត់​ទ​ទួ​ច​គាត់​ឱ្យធ្វើ​ការផ្លាស់ប្ដូរ ហើយ Branscum និយាយថា "​គាត់ (​វេជ្ជបណ្ឌិត​) បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ស្លាប់​ពេលដែល​ខ្ញុំ​មាន​អាយុ ២១ ឆ្នាំ ឬ ត្រូវ​ដេក​លើ​គ្រែ​រហូតដល់​ថ្ងៃ​ស្លាប់​"​។​

​    ​ជាមួយនឹង​ការជួយ​ពី​វេជ្ជបណ្ឌិត​និង​ម្ចាស់​ហាង​អាហារូបត្ថម្ភ Branscum បាន​ប្រើ​របប​អាហារ​គ្រប់គ្រង​ការឡើង​ទម្ងន់ និង​ធ្វើ​លំ​ហាត់ប្រាណ​បេះដូង​ដើម្បី​មាន​រាង​ស្លី​ម​វិញ​។ ជាបឋម គាត់​បាន​រត់​នៅលើ​ឧបករណ៍​រត់​ហាត់ប្រាណ​មួយ​ម៉ោង​។​

​    ​គាត់​បាន​និយាយទៀតថា "​ខ្ញុំ​បាន​ស្រក​ជិត ១៣៦ គីឡូក្រាម ជាមួយនឹង​ការជួយ​របស់​ពួកគេ ពួកគេ​បាន​ក្លាយជា​បងប្រុស​រប​ស់​ខ្ញុំ ហើយ​ខ្ញុំ​មិនដែល​មានគ្រួសារ​បែបនេះ​ពីមុន​នោះឡើយ​"​។​

​    ​ដោយ​ការផ្ដោត​តែ​លើ​ការ​ស្រក​ទម្ងន់ Branscum ឥឡូវ​នៅសល់តែ ៧៤ គីឡូក្រាម​ប៉ុណ្ណោះ​។ ហើយ​បន្ទាប់មក​គាត់​បាន​បង្កើត​ការហាត់​សាច់ដុំ ទើប​ឥឡូវ​គាត់​មាន​សាច់ដុំ​ស្អាត​បែបនេះ​។​

​    ​សព្វថ្ងៃនេះ​គាត់​បាន​យក​គំរូ​នេះ ទៅ​ជួយ​អ្នក​ផ្សេងទៀត​ដែលមាន​វិបត្តិ​ដូច​គាត់​។​

​    ​"​ខ្ញុំ​មិនដែល​គិតថា​មនុ​ស្សមក​សួរ​ខ្ញុំ​ពី​រឿង​ផ្ដល់​ដំបូន្មាន​សុខភាព​នោះទេ ហើយ​ឥឡូវ ខ្ញុំ​ទទួលបាន​មនុស្ស​ស្នើសុំ​ខ្ញុំ​ឱ្យជួយ​ពួកគេ​ដើម្បី​ស្រក​ទម្ងន់​រៀងរាល់ថ្ងៃ​។ វា​គឺជា​អារម្មណ៍ល្អ​បំផុត​ក្នុង​ពិភពលោក​នេះ​"៕

adverise with khmeread
ប្រភព៖ Newyorkpost

មតិយោបល់