adverise with khmeread Taylor swift main

រូបភាព​ពស់​អាសិរពិស​ហោះ​ព្រោងព្រាត​ពេញ Twitter របស់​ម្ចាស់​បទ Love Story

    ​Calvin Harris បានធ្វើឱ្យ Twitter បាក់​ស្រឹប នៅពេលដែល​គាត់​សម្តែង​ការរិះគន់​ខ្លាំងៗ​ដាក់​អតីត​មិត្តស្រី​របស់គាត់​នៅលើ​បណ្ដាញ​សង្គម​នេះ បន្ទាប់ពី​អ្នកតំណាង​របស់​នាង​បញ្ជាក់ថា​នាង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ទោល​ឱ្យ ឌី​ជេ រូបនេះ​គឺ​បទ This Is What You Came For​។​

​    ​ផលិតករ​សញ្ជាតិ​ស្កុ​តឡែ​ន​រូបនេះ​បាន​វាយបក​ទៅ Taylor Swift វិញ​និង​ប្រាប់​ឱ្យ​នាង​ផ្ដោត​តែ​រឿង​ទំនាក់ទំនង​ថ្មី​របស់​នាង​ទៅបាន​ហើយៗ​សូម​ឈប់​កប់​ពន្លិច​គាត់​ដូច នាង Katy Perry ទៀត​ទៅ​។​

​    ​ដើម្បី​ធ្វើឱ្យ​បញ្ហា​កាន់តែ​អាក្រក់​សម្រាប់ Taylor Swift អ្នកគាំទ្រ​ស្លាប់​រស់​របស់ Calvin និង Katy បាន​សហការគ្នា​ផ្ញើ​សារ​ទៅ Taylor Swift នៅលើ​បណ្ដាញ​សង្គម​។​

​    ​ខណៈដែល​កំហឹង​របស់ Calvin បាន​ថមថយ​ទៅវិញ​នោះ អ្នកគាំទ្រ​បាន​ប្រញាប់ប្រញាល់​នាំគ្នា Comment រូប​សញ្ញា​អារម្មណ៍ ដែលមាន​រូប "​ពស់​អាសិរពិស​" ទៅលើ​នាង Taylor​។​

​    ​មិនយូរប៉ុន្មាន​អ្នកគាំទ្រ Taylor បាន​លេច​មុខមក Comment ការពារ​នាង​វិញ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់