adverise with khmeread Paul scholes says louis van gaal

វីរៈបុរស Man U និយាយថា លោក Louis van Gaal សម​នឹង​ទទួលបាន​ពេលវេលា​បន្ថែមទៀត​

ពិធីករ​ទូរទស្សន៍ និង​ជា​អតីត​កីឡាករ Man Utd លោក Paul Scholes ជឿថា លោក Louis van Gaal សម​នឹង​ទទួលបាន​ពេលវេលា​នៅ Old Trafford ប៉ុន្តែ​លោក​ក៏​ទទួលស្គាល់​ដែរ​ថា​ទម្រង់​លេង​ក្នុង​ខែ​នេះ​មិនល្អ​គ្រប់គ្រាន់​ឡើយ​។​

​លោក Paul Scholes ក៏បាន​ធ្វើការ​រិះគន់​ពី​របៀប​លេង​របស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ដែរ ដោយបាន​ហៅថា "​ធុញទ្រាន់​" ចាប់តាំងពី​គាត់​ចូលមក​ដឹកនាំ​ក្រុម​នេះ​មកម្ល៉េះ​។ ប៉ុន្តែ​បើ​យោងតាម​សារព័ត៌មាន The Manchester Evening News បាន​រាយការណ៍​មក​ថា ពិធីករ​វ័យ ៤១ ឆ្នាំ​រូបនេះ គិតថា​បុរស​សញ្ជាតិ​ហូ​ឡង់​ម្នាក់នេះ​សម​នឹង​ទទួលបាន​ពេលវេលា​បន្ថែមទៀត ដើម្បី​បង្ហាញថា​គាត់​ជាម​នុស្ស​ត្រឹមត្រូវ​សម្រាប់​ការងារ​នៅ Old Trafford​។​

​សម្ពាធ​បាន​ធ្លាក់ចុះ​វិញ​បន្តិច បន្ទាប់ពី​ការប្រកួត​ដ៏​ល្អជា​មួយក្រុម​តោ​ខៀវ Chelsea កាលពី​យប់​ថ្ងៃ​ចន្ទ ប៉ុន្តែ​ការប្រកួត​បានបញ្ចប់​ត្រឹម​លទ្ធផល​សូន្យ​ស្មើ​ប៉ុណ្ណោះ​។ នេះ​ជា​លើក​ទី​ប្រាំបួន​ហើយ​ដែល​ក្រុម​បិសាច​ក្រហម​បរាជ័យ​ក្នុង​ការរក​គ្រាប់​បាល់​ក្នុង​រដូវ​កាល​នេះ និង​លទ្ធផល​សូន្យ​ស្មើ​ចំនួន​ប្រាំ​មួយដង​ក្នុងជំនួប ១៤ ប្រកួត​ចុងក្រោយ​។​

​លោក Paul Scholes ទទូច​លោក Van Gaal ឲ្យ​ធ្វើការ​ពង្រឹង​ក្រុម​ឡើងវិញ​ក្នុងនាម​ជា​គ្រូបង្វឹក​ម្នាក់ ហើយ​គាត់​មិន​ជឿថា នេះ​មិនមែនជា​ពេលវេលា​សម្រាប់​អនុប្រធាន​ប្រតិបត្តិ Ed Woodward និង​គ្រួសារ Glazers បណ្តេញ​រូបគាត់​ចេញពី​ការងារ​នោះទេ​។​

​លោក Paul Scholes បាន​និយាយថា "​ខ្ញុំ​គិតថា ទម្រង់​លេង​ក្នុង​រដូវ​កាល​នេះ​មិនទាន់​ល្អ​នៅឡើយ ជាពិសេស​ប៉ុន្មាន​សប្តាហ៍​មកនេះ​។ Okay ពួកគេ​បានឈ្នះ​ការប្រកួត​កាលពីដើម​រដូវ​កាល​នេះ ហើយ​បាន​ឡើងទៅ​កំពូល​តារាង​ទៀត ប៉ុន្តែ​របៀប​លេង​បាល់​របស់​ពួកគេ​មិន​ល្អមើល​ទាល់តែសោះ វា​មិនមែន​ការប្រកួត​បាល់ទាត់​ដែល​អ្នក​ចង់​មក​មើល​នោះទេ​"​។

​គាត់​បាន​បន្តទៀតថា "​ហើយ​ឥឡូវ ក្នុងការ​ប្រកួត​បី​ឬ​បួន​សប្តាហ៍​មកនេះ ពួកគេ​ទទួលលទ្ធផល​ដែល​សម​នឹង​ទទួល ប៉ុន្តែ​ខ្ញុំ​មិន​គិតថា​គាត់​គួរតែ​ចាកចេញ​នោះទេ ខ្ញុំ​គិតថា គាត់​គួរតែ​ទទួលបាន​ឱកាស​ដើម្បី​ផ្លាស់ប្តូរ​ឲ្យ​ទៅជា​ល្អ​វិញ​"៕

 

adverise with khmeread
ប្រភព៖ មៀរ​រ័​រ​

មតិយោបល់