0

Ronaldo និង Messi ស្ថិតនៅក្នុង​តារាង​តារា​ល្បី​ទាំង ១០​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​នៅលើ​ពិភពលោក​

    ​កំពូល​តារា​ឆ្នើម​មិនទាន់មាន​គូប្រជែង​នាពេល​បច្ចុប្បន្ន​ក្នុង​ពិភព​បាល់ទាត់ Cristiano Ronaldo និង Lionel Messi បាន​កាន់កាប់​តំណែង​តារាង​តារា​ល្បី​ទាំង ១០​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​នៅលើ​ពិភពលោក​ម្តងទៀត​រប​ស់ទស្ស​នាវ​ដ្តី Forbes​។​

​    ​តារា​ឆ្នើម​របស់​ក្រុម​អធិរាជ​ស Real Madrid បាន​អង្គុយ​នៅលើ​តំណែង​ទី​បួន​នៅក្នុង​បញ្ជី​តារា​ល្បី​រកប្រាក់​ចំណូល​បាន​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក ដែល​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់គាត់​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ជាង ៨៨ លាន​ដុល្លារ​។​

​    ​មានតែ Taylor Swift, ក្រុម One Direction និង James Patterson ដែលមាន​តំណែង​ខ្ពស់ជាង Ronaldo បន្ទាប់ពី​បញ្ជី​ឈ្មោះ​ត្រូវ​បានបង្ហាញ​។​

​    ​Messi បាន​ធ្លាក់​ទៅកាន់​ចំណាត់ថ្នាក់​ទី​ប្រាំបី ដោយ​រកបាន​ចំនួន ៨១,៥ លាន​ដុល្លារ​៕

#1           Taylor Swift​    ​១៧០​លាន​ដុល្លារ​    ​តារាចម្រៀង​


#2​    ​One Direction​    ​១១០​លាន​ដុល្លារ​    ​ក្រុម​តារាចម្រៀង​


#3​    ​James Patterson​    ​៩៥​លាន​ដុល្លារ​    ​អ្នកនិពន្ធ​


#4​    ​Dr. Phil McGraw​    ​៨៨​លាន​ដុល្លារ​    ​ឥស្សរជន​


#4​    ​Cristiano Ronaldo​    ​៨៨​លាន​ដុល្លារ​    ​តារាបាល់ទាត់​


#6​    ​Kevin Hart​    ​៨៧,៥​លាន​ដុល្លារ​    ​តារា​កំប្លែង​


#7​    ​Howard Stern​    ​៨៥​លាន​ដុល្លារ​    ​ឥស្សរជន​


#8​    ​Lionel Messi​    ​៨១,៥​លាន​ដុល្លារ​    ​តារាបាល់ទាត់​


#9​    ​Adele​                   ៨០,៥​លាន​ដុល្លារ​    ​តារាចម្រៀង​


#10​    ​Rush Limbaugh​    ​៧៩​លាន​ដុល្លារ​    ​ឥស្សរជន​

 

ប្រភព៖ Dreamteamfc

មតិយោបល់