adverise with khmeread 1

Antonio Conte ល្បី​ថា​ជា​គ្រូ​កាច​ជាងគេ​នៅ EPL ចាប់ផ្តើម​បង្ហាត់​កូនសិស្ស​ហើយ​!

    ​លោក Antonio Conte បានបង្ហាញ​ខ្លួន​នៅលើ​ទីលាន​ហ្វឹកហាត់​ជា​លើកដំបូង​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ Chelsea ក្រោយ​លោក​ទើបតែ​ធ្វើដំណើរ​មកដល់​ក្លឹប​ថ្មី​។​

​    ​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម​តោ​ខៀវ​រូបនេះ បានចាប់ផ្តើម​ដាក់​សន្ទុះ​នៃ​ការហ្វឹកហាត់​របស់គាត់​ទៅកាន់​កូនក្រុម​នៅឯ​ជំរំ​ហ្វឹកហាត់ Cobham បន្ទាប់ពី​បានបញ្ចប់​កាតព្វកិច្ច​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​នៅ​ពានរង្វាន់​អឺរ៉ុប Euro 2016​។​

​    ​Chelsea បានតែងតាំង​លោក Conte នាំ​ឯ​ចុងបញ្ចប់​រដូវ​កាល​មុន​ដើម្បី​ជំនួស​គ្រូបង្វឹក​បណ្តោះអាសន្ន​លោក Guus Hiddink ដែល​បាន​ក្តោប​ក្តាប់​តំណែង​នៅ​ទឹកដី Stamford Bridge ក្រោយ​ការបណ្តេញ​លោក Jose Mourinho ។​

​    ​ហើយ​គាត់​មើលទៅ​ហាក់ដូចជា​មិន​ហត់នឿយ​អ្វី​សោះ ខណៈដែល​គាត់​បាន​បញ្ចេញ​កាយវិការ​យ៉ាងសកម្ម​នៅ​ជុំវិញ​ទីលាន​ហ្វឹកហាត់​ដើម្បី​ធ្វើការ​បង្វឹក​កូនក្រុមរ​បស់​គាត់​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់