adverise with khmeread 0

Pep Guardiola ដឹកនាំ​កូនក្រុម​ថ្មី​ហ្វឹកហាត់​ត្រៀមប្រយុទ្ធ​សមរភូមិ EPL

    ​Pep Guardiola បាន​បន្ត​សម្ញែង​ឥទ្ធិពល​របស់ខ្លួន​លើ​ក្រុម​មេឃ​ខៀវ Manchester City ខណៈដែល​កីឡាករ​បាន​ខិតខំ​ព​ន្លឿ​ន​ល្បឿន​របស់​ពួកគេ នៅមុន​ការប្រកួត​មុន​បើក​រដូវ​កាល​របស់​ពួកគេ​ចូលមក​ដល់​នៅ​សប្តាហ៍​ក្រោយនេះ​។​

​    ​អតីត​អ្នក​ចាត់​ក្រុម Bayern Munich ដែល​ត្រូវ​ប្រកាស​ជា​ផ្លូវ​ក្នុងនាម​ជា​អ្នកចាត់ការ​ថ្មី​ក្នុង​ទឹកដី Etihad កាលពី​សប្តាហ៍​មុន​រូបនេះ នៅតែ​ទទួលយក​ឱកាស​មួយចំនួនទៀត​ដើម្បី​ស្វែងយល់​ពី​កូនក្រុម​របស់លោក​មុន​រដូវ​កាល​ដំបូង​នៅក្នុង​លី​ក​កំពូល​អង់គ្លេស Premier League របស់ខ្លួន​ចូលមក​ដល់​។​

​    ​ហើយ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ហាក់​មាន​ភាព​មមាញឹក​ជាខ្លាំង​នៅលើ​ទីលាន​ហ្វឹកហាត់​រួម​ជាមួយនឹង​ជំនួយការ​ផ្ទាល់​ថ្មី​របស់គាត់ Mikel Arteta កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ខណៈដែល Wilfried Bony និង Fernandinho ក៏​មានមុខ​នៅក្នុង​ឈុត​ដំបូង​នៃ​ការ​បង្វឹក​ក្រុម​របស់គាត់​ផងដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់