adverise with khmeread 0

​តារា​កម្សត់​! ទើប​ចូលមក​ហ្វឹកហាត់ ត្រូវ​គ្រូបង្វឹក​ហង្ស​ក្រហម​ប្រាប់​ឱ្យ​រក​ក្លឹប​ថ្មី​

    ​លោក Jurgen Klopp បាន​ទទួលស្គាល់ថា អនាគត​របស់ Mario Balotelli នៅលើ​ទឹកដី Anfield គឺ​ត្រូវ​បញ្ចប់​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បានធ្វើ​ដំណើរ​ទៅកាន់​ទីលាន​ហ្វឹកហាត់ Melwood តាំងពី​ថ្ងៃទី​២ ដើមខែ​នេះ ប៉ុន្តែ Klopp មិនបាន​ដាក់​គាត់​បញ្ចូល​សម្រាប់​ឈុត​ជម្រើស​មិត្តភាព​នៅឯ​ទឹកដី Tranmere កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ឡើយ ហើយ​នឹងមិន​ជ្រើស​គាត់​សម្រាប់​ការប្រកួត​ដទៃទៀត​នោះទេ​។​

​    ​ទាំង​ប្រធាន​ក្លឹប​និង​អ្នកចាត់ការ​សុទ្ធតែ​បាន​យល់ស្រប​ថា Balotelli ត្រូវការ​ស្វែងរក​ទ្រនុំ​ថ្មី​ដែលជា​បញ្ហា​នៃ​ភាព​បន្ទាន់​មួយ​ដើម្បី​បើក​ដំណើរការ​ឡើងវិញ​សម្រាប់​អាជីព​កំពុង​ជាប់គាំង​របស់គាត់​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់