adverise with khmeread 13705183 257854947928959 2123737360 n

ព័ត៌មាន​បន្ថែម​ស្តីពី​បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​សម្រាប់​ឆក់​សត្វ​កណ្តុរ​ស្លាប់​នៅក្នុង​ស្រែត្រូវ​បានប៉ូលិស​ឃាត់ខ្លួន​​អ្នក​បង្កៃ​ខ្សែភ្លើង​ហើយ

    ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​សួរនាំ​បន្ទាប់ពី​រាយ​បង្កៃ ខ្សែភ្លើង​ដើម្បី​ឆក់​សត្វ​កណ្ដុរ​ក្នុង​ស្រែ​របស់ខ្លួន​បែរជា​ត្រូវ​ឆក់​មនុស្ស​បណ្ដាល​ឱ្យស្លាប់​ទៅវិញ។ 

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ ស៊ីម វណ្ណា ហៅ​ទូច ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ក្រុមទី​១៤ ភូមិ​ក្តី​ចាស់ សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​មុខរបរ​កសិក​រ​។​

    គួរ​រំ​លឹ​ថា​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ដែល​ម្ចាស់​ស្រែ​រាយ​សម្លាប់​កណ្តុ​រហើយ​ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ​កាលពី ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៦ នៅ​ចំណុច​ក្នុង​ស្រែ ក្រុមទី​១៤ ភូមិ​ក្តី​ចាស់ សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ។ 

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ស៊ីម វណ្ណា ហៅ​ទូច ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ក្រុមទី​១៤ ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ មុខរបរ​កសិករ​។​

    ចំណែក ជនរងគ្រោះ​ឈ្មោះ ថន ហុក​សេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ ក្រុមទី​១៤ ភូមិ​ក្ដី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ មុខរបរ​បើកបរ ត្រា​ត់​ទ័​រ​ឈួ​ស​ឆាយដី​។

 

    ប៉ូលិស​បន្តថា  ដំបូង​ឈ្មោះ ស៊ីម វណ្ណា ហៅ​ទូច បាន​វាយ​ខ្សែ​សួស​តាម​ភ្លឺស្រែ​ព័ទ្ធជុំវិញ​ដីស្រែ​របស់ខ្លួន​ដែលមាន​ទំហំ​ជាង​មួយ​ហិកតា ដោយ​ប្រើ​អាគុយ និង​ដុំ​ភ្លើង​ភ្ជាប់​ចរន្តអគ្គិសនី​ជាមួយ​ខ្សែលួស ដើម្បី​សម្លាប់សត្វ​កណ្ដុរ​ដែល​ចូល​បំផ្លាញ​ស្រូវ​។

    លុះដល់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ព្រឹក​ក៏​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ឈ្មោះ ថន ហុក​សេង ដេកស្លាប់​ក្នុង​ស្រែ​របស់​ឈ្មោះ ស៊ីម វណ្ណា ហៅ​ទូច​ក្បែរ​ខ្សែលួស​ដែល​ភ្ជាប់​សម្លាប់សត្វ​កណ្ដុរ​តែម្តង​។ 

    បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ប៉ូលិស​បាន​ចុះ​ធ្វើ​កោសល្យ​ពិច័យ ហើយ​តាម​ការពិនិត្យ​ជាក់ស្ដែង​នៅ​កន្លែងកើតហេតុ និង​សាកសព របស់​ការិយាល័យ​បច្ចេកទេស និង​លោកគ្រូ​ពេទ្យ​កោសល្យ​វិ​ច្ឆ័​យ​បាន​បញ្ចា​ក់ថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ចរន្តអគ្គិសនី​នៅលើ​ខ្លួន​ជាច្រើន​កន្លែង​។ 

    បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​ ដោយឡែក​ជន​ត្រូវ​ជាប់​សង្ស័យ​បាននិងកំពុង​បន្ត​សួរនាំ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ៕​

adverise with khmeread

មតិយោបល់