adverise with khmeread 60f6aa79 7edf 4b6a a60a 331f33ee3dd4

ដេក​ឱបគ្នា​រាល់ថ្ងៃ​ចិត្តដាច់​កាប់​ប្រពន្ធ​នឹង​កាំបិត​ខ្វែវ​ដេកពេទ្យ ខ្លួនឯង​ដេក​គុក​

    ស្ទឹងត្រែង ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​ក្នុង​គ្រួ​សារបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៣ ​កក្កដា​ ឆ្នាំ​២០១៦​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ាត ខេត្តស្ទឹងត្រែង ដោយ​លោក​ប្តី​ទាញ​កាំបិត​ខ្វែវ​កាប់​ប្រពន្ធ​រងរបួស​ធ្ងន់​បន្ទា​ប​ពី​មានទំនាស់​ពាក្យសម្តី​គ្នា​រួចមក។​

    ប៉ូលិស​និយាយថា ជនបង្ក​ឈ្មោះ​ វឿន សុខ​នៅ  អាយុ​២២​ឆ្នាំ ​ជា​ប្តី​បានធ្វើ​សកម្មភាព​កាប់​ប្រពន្ធ​ឈ្មោះ​ ជិន សុធា អាយុ​៣៤​ឆ្នាំ ដោយ​កាំបិត​ខ្វែវ បណ្តាលឱ្យ​របួសធ្ងន់​ប​ន្ទា​ប់​ពី​មានទំនាស់​ពាក្យសម្តី​គ្នា។​

    បច្ចុប្បន្ន ឃាត់ខ្លួន​ជន​ល្មើស ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​និង​ដកហូត​បាន​កាំបិត​ខ្វែវ មួយ​ជា​ភស្តុតាង ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់