adverise with khmeread E93b659a ecf2 486a b0e0 3f3bf20d126e

បុរស​ម្នាក់​លុបមុខ​នៅ​កន្សៃទូក​ធ្លាក់ចូល​ទឹកទន្លេ​បាត់​ខ្លួន​

    កណ្តាល ៖ មា​នករណី​បុរស​ម្នាក់​ធ្លាក់​ពីលើ​ទូក​លង់ទឹក​បាត់​ខ្លួន​នា​ថ្ងៃទី​១៤​ កក្កដា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង០៦​ព្រឹក នៅ​ចំណុច​លើ​ទូក ក្បែរ​មាត់ ច្រាំង ក្នុង​ទន្លេមេគង្គ ​(​ចំ​ខ្សែទឹក​ហូរ​) ​ស្ថិតនៅ ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល។​

    ប៉ូលិស​និ​យាយ​ថា ជនរងគ្រោះ ឈ្មោះ សើ ដែន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅៗ ភូមិ​តា​ហ៊ីង ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល ​(​រក​សាកសព​មិនទាន់​ឃើញ​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ង​ទី​១៤​ កក្កដា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​៦​ព្រឹក ឈ្មោះ​ ពៅ និង​ឈ្មោះ​ សើ ដែន នាំគ្នា​ចេញ ទូក​ទៅ​បោះបង្គោល ដាក់​កូន​ត្រី ដើម្បី​យកមក​ចិញ្ចឹមជីវិត​។ ពេលនោះ​ឈ្មោះ ​ពៅ ទើប​និង​ស្រាយ​ខ្សែ​ទូក រុញ​ទូក​ចេញ​បាន​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ​ពី​មាត់ច្រាំង ក៏​ស្រាប់តែ​ឃើញ​ឈ្មោះ​ សើ ដែន កំពុង​ឱន​លុបមុខ​នៅ​ខាង​កន្សៃទូក​នោះ រួច​បាន​ដាំដូង ធ្លាក់​ពីលើ​ទូក ចូលទៅក្នុង​ទឹកទន្លេ លិច​បាត់​តែម្តង​ភ្លាមៗ​។​

    ពេលនោះ​ឈ្មោះ​ ពៅ ក៏បាន​ស្រែកហៅ​ប្រជាជន ដែល​នៅ​ជិត​នោះ មក​ចុះ​មុជ​ជួយ​រក​ហើយ​ខ្លួនឯង​ឈ្មោះ​ ពៅ ក៏ លោតទឹក​ចុះ​មុជ​ជួយ​រក​ដែរ តែ​រក​ពុំ​ឃើញ​រហូតមកដល់​ម៉ោង​នេះ ក៏​នៅតែមិនទាន់​ឃើញ​នៅឡើយទេ​។​ បច្ចុប្បន្ន​ក្រុមគ្រួសារ និង​ញាតិ​ជិតខាង​កំពុង​ស្វែង រក​សាកសព​នៅឡើយ៕

adverise with khmeread

មតិយោបល់