F

ក្រោយហង្សក្រហម Liverpool បំបាក់ Fleetwood ៥-០ គេបានដឹងរឿង ៥ យ៉ាងពីការប្រកួតនេះ

    ក្រុមហង្សក្រហម Liverpool បានរក្សានូវកំណត់ត្រាជ័យជម្នះ ១០០ភាគរយរបស់ពួកគេមុនបើករដូវកាល ជាមួយនឹងលទ្ធផលជ័យជម្នះ ៥-០ ក្រៅផ្ទះទៅលើក្រុមលីកលំដាប់ទីបីអង់គ្លេស League One ក្រុម Fleetwood Town កាលពីយប់ថ្ងៃពុធ។

    ឱ្យតែលទ្ធផលល្អគឺសុទ្ធតែផ្គាប់ចិត្តលោក Jurgen Klopp ទាំងអស់ ប៉ុន្តែអ្វីគេចាប់អារម្មណ៍គឺការលេងដ៏លេចធ្លោរបស់កីឡាករចំណូលថ្មី Marko Grujic។

    ខ្សែបម្រើវ័យ ២០ឆ្នាំ ដែលបានចូលរួមក្លឹបកាលពីខែមករាឆ្នាំមុន មុនពេលដែលបានខ្ចីជើងបន្តដោយក្រុម Red Star Belgrade បានបង្កើតគ្រាប់បាល់ប៉េណាល់ទី និងធ្វើបានសម្រេចនៅអំឡុងពាក់កណ្តាលតង់ទីមួយ។

    កីឡាករចំនួន ១១នាក់ត្រូវប្តូរចូលស្របពេលតែមួយនៅដើមតង់ទីពីរ គ្រាប់បាល់ចំនួនបួនគ្រាប់ផ្សេងទៀតបានកើតឡើងជាបន្តបន្ទាប់ ដែលវាជាការប្រកួតកម្តៅសាច់ដុំដ៏ពិសេសបំផុតសម្រាប់ Liverpool។
    
    ក្រោយប្រកួតចប់គេបានដឹងរឿងសំខាន់ ៥ យ៉ាងពីការប្រកួតនេះ។ 

    ១. Grujic បង្ហាញការចាប់អារម្មណ៍ខ្លាំងថ្ងៃបង្ហាញមុខដំបូងឱ្យហង្សក្រហម។


    ២. Ings មិនចេះដណ្តើមឱកាសបង្ហាញការចាប់អារម្មណ៍ដល់គ្រូបង្វឹក Klopp។


    ៣. ខ្សែការពារ Sadio ជាអ្នកជំនួសខ្សែការពារ Mane ដ៏រឹងមាំសម្រាប់អនាគតក្រុមហង្សក្រហម។


    ៤. លោក Klopp នៅតែចិត្តទូលាយ ដោយដាក់កីឡាករពីសាលាបង្ហាត់មកលេងព្រោងព្រាត។ 


    ៥. ក្លឹប Fleetwood អាចមាន Jamie Vardy ទីពីរ៕ 

មតិយោបល់