13713498 1011696765611905 287898798 n

ឃាត់ខ្លួនបុរសម្នាក់​សង្ស័យពាក់ព័ន្ធ​នឹង​​គ្រឿងញៀន​១៧​ក​ញ្ច​ប់​

​    បាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​សង្កា​ត​ព្រែក​ព្រះ​​ស្តេច​សហការ​ជាមួយ​នគរបាល​ក្រុម​បង្កា​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានចុះ​បំពេញ​ធ្វើ​កិច្ចប្រតិបត្តិការ​មួយ​ករណី​បន្ទាប់ពី​បាន​សុំ​​យោបល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត​​ ស្នងការ​នគរបាល​ខេត្ត និង​លោកព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​និង​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត ​វ​ណ្ណី​ទទួលបន្ទុក់​នគរបាល​យុ​ត្តិ​ធ​ម៍​ព្រហ្មទណ្ឌនៃ​ស្នងការ​ខេត្ត​និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ថ្ងៃទី​១៣ កក្កដា ២០១៦ ​វេលា​ម៉ោង​១៦ និង០០​នាទី​ដោយ​កំលាំង​ប៉ុស្តិ៍​សង្កា​ត​ព្រែកព្រះស្តេច​បាន​សហការ​ជាមួយ​កំលាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ចុះ​ចាប់ខ្លួន​។​

​    អ្នក​ចែកចាយ​សារធាតុ​ញៀន​នៅត្រង់ចំណុច​ក្រុមទី​៤​ ភូមិ​ចំការ​ឬ​ស្សី​ សង្កាត់​ព្រែក​ព្រះស្តេច ​ក្រុង​បាត់ដំបង ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ​ មី ភី​ធី​វិ​ន ភេទប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​រឹបអូស​បាន​ថ្នាំញៀន​១៧​កញ្ចប់​ និង​មួយកញ្ចប់​ធំ​ថង់​សំរាប់​រំលែក​លក់មួយចំនួន​ជញ្ជីង​ថ្លឹង​មួយ​ដប​កែឆ្នៃ​ជក់​មួយ​កូន​កន្ត្រៃ​២​ដែកកេស​ចំនួន​៤​ និង​សំភារៈ​មួយចំនួន​ដែល​បាន​នាំទៅ​សួរនាំ​ចម្លើយ​ចំពោះមុខ​សមត្ថកិច្ចនៅ​ការិយាល័យ​ប្រឆាំងគ្រឿង​ ញៀន​​នៃ​ស្នងការ​ដ្ឋា​ន​ខេត្ត និង​រៀបចំ​សំណុំ​ឯកសា​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់៕

មតិយោបល់