D0886819 c0b6 4c66 946c 8b3bfd8ad736

ចាប់ទាញ​ដៃ​ក្មេងស្រី​អាយុ​១០​ឆ្នាំ ចូលក្នុង​បន្ទប់​រំលោភ​បាន​៥​ដង​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ បុរស​ល្មោភកាម​ម្នាក់ បាន​ចាប់ទាញ​ដៃ​ក្មេងស្រី​អាយុ​១០​ឆ្នាំ ចូលទៅក្នុង​បន្ទប់​ខ្លួន រួច​រំលោភ​ទាំង​បង្ខំ​បានសម្រេច​៥​ដង ហើយថែមទាំង​គំរាម​សម្លាប់​ក្មេងស្រី​រងគ្រោះ​ទៀតផង បើសិន​ហ៊ាន​ទម្លាយ​រឿងនេះ ឱ្យឪពុកម្តាយ និង​អ្នកដទៃ​ដឹង​។ ​ទង្វើ​ដ៏​ថោកទាប​នេះ ត្រូវបានបែកធ្លាយ​ដល់​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ ហើយ​ប្តឹងទៅ​សមត្ថកិច្ច​ចុះមក​ជួយ​អន្តរាគមន៍​ចាប់​វ៉ៃខ្នោះ​ភ្លាមៗ​។​

    អំពើ​ដ៏​លាមក​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល នៅ​រសៀល​ថ្ងៃទី​១៤ ​ខែកក្កដា ​ឆ្នាំ​២០១៦​ ស្ថិតនៅ​ផ្ទះជួល​ភូមិ​តា​ងួន សង្កា​ត​កា​កាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​បានឱ្យដឹងថា កុមារី​រងគ្រោះ​ឈ្មោះ ​ទ ដ ល អាយុ​១០​ឆ្នាំ ស្នាក់នៅ​កន្លែង​កើ​ត​ហេតុ​ខាង​លើ មានស្រុក​កំ​ណើ​ត​ភូមិ​ចេក ឃុំ​ចេកស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ចំ​ណែ​ជនសង្ស័យ​ឈ្មោះ ដា ជាងអាយុ​៣០​ឆ្នាំ​ រស់នៅ​ផ្ទះ​ក្បែរ​គ្នា​។​

    កុមារី​រងគ្រោះ​បានឱ្យដឹងថា នៅពេល​ព្រឹក​ខណៈដែល​ម្តាយ​និង​បងៗ​ចេញទៅ​ធ្វើការ​អស់​
​បុរស​កំហូច​ខាង​ល បាន​ចាប់​នាង​ចូលទៅក្នុង​បន្ទប់ រួច​ចាប់រំលោភ​សម្រេចបាន​៥​ដង និង​គំរាម​សម្លាប់​នាង​បើ​ហ៊ាន​ប្រាប់​គេ​។​

    ជនសង្ស័យ​ត​រូ​វ​បាន​សួរនាំ នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាមច្បាប់​៕

មតិយោបល់