adverise with khmeread 149f5639 d15f 4e98 b02b b115bbb41176

ឃាត់​ជនសង្ស័យ​៨​នាក់​រួមជាមួយ​ថ្នាំញៀន​៣​កញ្ចប់​និង​ម៉ូតូ​៣​គ្រឿង​

    ភ្នំពេញ ៖​ កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ បាន​បង្ក្រាប​ជាក់ស្ដែង​ករណី​រក្សាទុក ​និង​ប្រើប្រាស់​គ្រឿងញៀន ដោយឃាត់ខ្លួន​ជនសង្ស័យបាន​៨​នាក់​និង​ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់​ព្រមទាំង​ម៉ូតូ​៣​គ្រឿង​។​

    ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦​នៅត្រង់ចំណុច ទល់មុខ​ផ្សារ​ព្រែកលៀប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ស្ថិត ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បានឱ្យដឹងថា កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ តែងតែ​ដាក់​គោលដៅ​ឈរជើង​យាមល្បាត​ពួនស្ទាក់​ដោយ​សហការ​ និង​កម្លាំងសមត្ថកិច្ច​តាម​បណ្ដា​ប៉ុស្ដិ៍​នីមួយៗ ​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ជាពិសេស​គោលដៅ​ដែល​ចាំបាច់​គឺ​តាម​បណ្ដោយ​ផ្លូវជាតិលេខ​៦​តែម្ដង​ និង​ដើម្បី​រក្សា​សន្តិសុខ​សុ​វត្ថ​ភាព​ផ្សេងៗ​ដែល​កើតមាន​។​

    យប់មិញ​នេះ​កម្លាំង​ប៉ូលិស​បាន​សហការ​បង្ក្រាប​ជាក់ស្ដែង​នូវ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយបាន​ឃាត់ខ្លួន​ជន​ត្រូវ​សង្ស័យ​ចំនួន​៨​នាក់​ជា​បន្តបន្ទាប់​និង​រកឃើញ​ដកហូត​បាន​ថ្នាំញៀន​ជា​ប្រភេទ​ម៉ា​ទឹកកក​បាន​ចំនួន​៣​កញ្ចប់​តូច​និង​ម៉ូតូ​៣​គ្រឿង ​ដែល​ជន​ត្រូវ​សង្ស័យទាំងនោះ​ជិះ​ធ្វើ​សកម្មភាព​ផងដែរ។​

    ប៉ូលិស​បន្តថា ជន​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ អៀង ដា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ, ទី​២-​ឈ្មោះ ហេង សំអាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ, និងទី​៣-​ឈ្មោះ​ខួ​ន ដា​រ័ត្ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជន​ត្រូវ​សង្ស័យ​ទាំង​៣​នាក់ មានមុខរ​បរជា​កម្ម​ករ​បូម​ខ្សាច់​ដូចគ្នា និង​ស្នាក់នៅ ភូមិ​បាក់ខែង សង្កាត់បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ, ទី​៤-​ឈ្មោះ​ អៀ​ច នី​ក ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ, និង​ទី​៥-​ឈ្មោះ​ជឹម សុភ​ស្ស ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជន​ត្រូវ​សង្ស័យទាំង​២​នាក់​មានមុខរ​បរជា​កសិករ​ដូច គ្នា​និង​ស្នាក់នៅ ភូមិ ព្រែក​តា​ម៊ា​ក់​និង​ភូមិ​ពោធ​ទ្រា ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្ត​កំ​ពង់​ចាម, ទី​៦-​ឈ្មោះ ​គង់ បាត់​វី ភេទប្រុស អាយុ​២៧​ឆ្នាំ មានមុខរ​បរជាកសិក​រ, ទី​៧-​ឈ្មោះ​ ផន សំណាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានមុខ​របរ​ជាង​ស្ទូច​ផ្ទះ, និង​ទី​៨-​ឈ្មោះ​ ស​ម៉េក
វិ​ចេ​កា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន មុខរបរ​ជាង​ស្ទូច​ផ្ទះ ជន​ត្រូវ​សង្ស័យ​ទាំង​៣​នាក់ ស្នាក់នៅ សង្កាត់​កោះដាច់ ខណ្ឌជ្រោយចង្វារ។​

    បច្ចុប្បន្ន ជន​ត្រូវ​ជាប់សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទាំង​៨​នាក់​រួមជាមួយ​វត្ថុតាង ត្រូវបាន​ឃាត់​បន្ត​សាកសួរ​នៅ​អ​ធិ ការដ្ឋាន​ប៉ូលិសខណ្ឌ​ជ្រោយចង្វារ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់