adverise with khmeread 1

នេះ​ជា​មូលហេតុ​ដែល​អ្នក​មិន​ត្រូវឱ្យ​ឆ្កែ​សំណព្វ​លិឍ​មាត់​

    ​ចាស់ៗ​ពីមុន​តែង​និយាយថា មាត់​របស់​ឆ្កែ​ស្អាត​ជាង​មាត់​មនុស្ស​ឆ្ងាយ​ណាស់ ប៉ុន្តែ​តាម​អ្នកជំនាញ មាត់​របស់​ឆ្កែ​គ្មាន​អនាម័យ​ទេ និង​ជា​ភ្នាក់ងារ​បង្ក​មេរោគ​ឆ្លង​។ 

​    ​លោកស្រី Marty Becker អ្នកនិពន្ធ​សៀវភៅ Chicken Soup for the Dog Owner’s Soul និយាយថា មាត់​ឆ្កែ​ប៉ះពាល់​នឹង​សំរាម​រាល់ថ្ងៃ​។ 

​    ​ហើយ​លោក John Oxford សាស្ត្រាចារ្យ​ផ្នែក​វីរុស​និង​បាក់តេរីវិទ្យា​នៅ​សាកលវិទ្យាល័យ Queen Mary University ក្នុង​ទីក្រុង​ឡុង​ដ៍​បាន​និយាយថា មាត់​ឆ្កែ​អាច​ផ្ទុក​បាក់តេរី​គ្រោះថ្នាក់​ជាច្រើន ហើយ​វា​អាច​ចម្លង​មេរោគ​មក​ម្ចាស់​ឆ្កែ​ទៀតផង​។ 

​    ​ដូច្នេះ​ប្រសិនបើ​អ្នក​ចូលចិត្ត​ឱ្យ​ឆ្កែ​លិឍ​មាត់ សូម​ប្រញាប់​បញ្ឈប់​ពី​ឥឡូវនេះ​ទៅ​៕

 

adverise with khmeread
ប្រភព៖ naturalhealingmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់