adverise with khmeread 1

ក្មេងស្រី​នេះ​ស្លាប់ ៥០០ ឆ្នាំ​មកហើយ ប៉ុន្តែ​អ្វីដែល​អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​នឹង​ធ្វើឱ្យ​អ្នក​រន្ធត់ចិត្ត​

    ​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ស្លឹក​កា​កាវ​នៅ​ចន្លោះ​ធ្មេញ​សាកសព​ម៉ាំ​មី​មួយ​។ ស្លឹក​នេះ​អាចជា​អំណះអំណាង​បង្ហាញ​អំពី​របៀប​ដែល​ក្មេងស្រី​ម្នាក់នេះ​ត្រូវបាន​សម្លាប់​កាលពី ៥០០ ឆ្នាំមុន​។ 

​    ​សាកសព​ម៉ាំ​មី​របស់​ក្មេងស្រី​អាយុ ១៥ ឆ្នាំ ដែល​កក​រឹង​តាំងពី ៥០០ ឆ្នាំមុន ត្រូវបាន​រកឃើញ​ក្នុងប្រទេស​អា​ហ្ស​ង់​ទីន​ក្នុង​ឆ្នាំ ១៩៩៩​។ បើទោះបីជា​គេ​បាន​សន្និដ្ឋានថា សាកសព​ក្មេងស្រី​នេះ​លែងមាន​ព្រលឹង​តាំងពី ៥ សតវត្សរ៍​មុន​ក្តី ប៉ុន្តែ​នៅពេល​គេ​រកឃើញ​សាកសព​ក្មេងស្រី​នេះ គឺ​រាងកាយ​របស់​នាង​នៅ​រក្សាបាន​ដដែល​។ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មួយចំនួន ក្មេងស្រី​នេះ​ត្រូវគេ​ជ្រើសរើស​យកទៅ​បូជា​ដល់​ព្រះ​សម្រាប់​ហេតុផល​សាសនា​។ 

​    ​មានជំនឿថា​នៅ​សម័យ​កកើត​អា​ហ្ស​ង់​ទីន​ដំបូង ក្មេង​ជំទង់​ត្រូវបាន​យកទៅ​កំពូលភ្នំ​ខ្ពស់ រួច​បញ្ចុក​ស្លឹក​កា​កាវ ពេលទៅដល់​កន្លែង​បញ្ចុះសព​លើ​កំពូលភ្នំ ហើយ​ក្មេងៗ​ទាំងនោះ​ថែមទាំង​ត្រូវគេ​ឱ្យ​ផឹក​គ្រឿង​ស្រវឹង​ទៀតផង​។​

​    ​គេ​ជឿថា ក្មេងស្រី​ដែល​គេ​ហៅថា The Maiden នេះ​ត្រូវបាន​សម្លាប់​តាម​វិធី​នេះ​។ 

​    ​ថ្មីៗ​នេះ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ក្មេងស្រី​នេះ​មាន​មេរោគ​ឆ្លង នៅពេល​នាង​ត្រូវបាន​គេ​យកទៅ​បូជា​ថ្វាយ​ព្រះ​។ អ្នកវិទ្យាសាស្ត្រ​និយាយថា មេរោគ​ឆ្លង​នេះ​គឺ​ស្រដៀង​ទៅនឹង​ជំងឺរបេង​។ ពួកគេ​និយាយថា ការរកឃើញ​នេះ​អាចជា​តម្រុយ​ជួយ​ដល់​ពួកគេ​រកឃើញ​វិធី​ព្យាបាល​ជំងឺ​សម័យ​ទំនើប​នេះ​៕ 

 

adverise with khmeread
ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

មតិយោបល់